Yearendyearend1140x150

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ត្រូវបានសាកលវិទ្យាល័យលំដាប់ពិភពលោក៣ ឱ្យចូលរៀនក្នុងពេលតែមួយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាយុវតីកម្ពុជា ដែលទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យអាម៉េរិក Northern Illinois។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត កញ្ញា សេង រ័ត្នសេដ្ឋាមុនី ត្រូវបានសាកលវិទ្យាល័យល្បីៗលំដាប់ពិភពលោកចំនួន៣ ទទួលឱ្យចូលរៀនក្នុងពេលតែមួយ ក្នុងនោះរួមមានសាកលវិទ្យាល័យអាមេរិក Harvard សាកលវិទ្យាល័យ Northern Illinois និងសាកលវិទ្យាល័យកាណាដា University of Toronto។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ American University of Phnom Penh លើមុខជំនាញ Global Affairs ព្រមទាំងបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យអាម៉េរិក Northern Illinois ខណៈ យុវតីវ័យ២៣ឆ្នាំរូបនេះក៏ទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួនផងដែរ។

ជាអ្នកបង្កើតមាតិការមួយរូប កញ្ញា សេង រ័ត្នសេដ្ឋាមុនី កាលពីពេលថ្មីនេះត្រូវបាន សាកលវិទ្យាល័យល្បីៗលំដាប់ពិភពលោកចំនួន៣ ទទួលឱ្យចូលរៀនក្នុងពេលតែមួយ ក្នុងនោះរួមមានសាកលវិទ្យាល័យអាមេរិក Harvard សាកលវិទ្យាល័យអាមេរិក Northern Illinois និងសាកលវិទ្យាល័យកាណាដា University of Toronto។

បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតមិនទាន់បានប៉ុន្មានផង កញ្ញា សេង រ័ត្នសេដ្ឋាមុនី ក៏បានប្រលងជាប់នៅសាកលវិទ្យាល័យ Harvard ថ្នាក់អនុបណ្ឌិត ជំនាញ Education program in Education Policy and Analysis និងថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ Toronto នាប្រទេសកាណាដា។ ជាមួយគ្នានោះ កញ្ញា សេង រដ្ឋសេដ្ឋាមុនី ក៏ទទួលបានឱកាសសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Northern Illinois ដែលជាសាលា ដែល កញ្ញា សេង រ័ត្នសេដ្ឋាមុនី ទើបបានបញ្ចប់ថ្នាក់អនុបណ្ឌិត កន្លងទៅ។ បច្ចប្បន្ននេះកញ្ញាក៏មិនទាន់បានសម្រេចចិត្តច្បាស់ថានឹងជ្រើសយកសាកលវិទ្យាល័យមួយណាដើម្បីបន្តការសិក្សានោះឡើយ។ នេះបើតាមការបញ្ជាក់ពីកញ្ញាផ្ទាល់នៅក្នុងខែមីនា ឆ្នាំ២០២៤នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង