Yearendyearend1140x150

«ក្រុមស្ត្រីមេធា» នឹងច្រៀង និងសម្តែងឧបករណ៍ភ្លេងខ្មែរថ្ងៃស្អែកនៅ សួនព្រះរាជដំណាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «ក្រុមស្ត្រីមេធា» នឹងច្រៀង និងសម្តែងឧបករណ៍ភ្លេងខ្មែរថ្ងៃ ០២ មីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ វេលាម៉ោង ៥:៥០ ដល់ ៦:២០ នាទី ។

បើយោងតាមគេហទំព័រ MeDha Women Drummers បានឱ្យដឹងថា នៅថ្ងៃសៅរិ៍ ទី ០២ មីនា ឆ្នាំ២០២៤ «ក្រុមស្ត្រីមេធា» នឹងច្រៀង និងសម្តែងឧបករណ៍ភ្លេងខ្មែរ នៅសួនព្រះរាជដំណាក់ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប ក្នុងគោលបំណងចូលរួមអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិខ្មែរ។

ការច្រៀង និងសម្តែងឧបករណ៍ភ្លេងខ្មែរនេះជាផ្នែកមួយនៅក្នុងកម្មវិធី Rise and Run ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ របស់យុទ្ធនាការ​​១​រយកោដិសំឡេង។

គួរបញ្ជាក់ផងដែរថា «ក្រុមស្ត្រីមេធា» ត្រូវបានបង្កើតឡើងដោយស្ត្រី ក្នុងការវាយស្គរបុរាណខ្មែរកំពុងបំបែករបាំងសម្រាប់ស្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា បង្ហាញពីភាពក្លាហានរបស់ស្រ្តីក្នុងសិល្បៈរក្សាវប្បធម៌ដូនតា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង