Yearendyearend1140x150

កម្មវិធី«រាត្រីលង្វែក»នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២-៣ មីនា ដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាលាហ្វូណន រៀបចំកម្មវិធីរាត្រីលង្វែកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ និង ៣ មីនា ឆ្នាំ២០២៤ នៅផ្ទះលេខ ១០៥០ ផ្លូវ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ទិវាបេតិកភណ្ឌ

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ទិវាបេតិកភណ្ឌបានឱ្យដឹងថា រាត្រីលង្វែកនឹងត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ដើម្បីជាការអបអរសាទរទិវាវប្បធម៌ជាតិរបស់កម្ពុជាលើកទី២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ទិវាបេតិកភណ្ឌ

បន្ថែមពីនេះ ដើម្បីអបអរសាទរទិវាជាតិមួយនេះ ក្នុងនោះមានការស្លៀកពាក់បុរាណបែបសម័យលង្វែកដែលមានតម្លៃត្រឹម ៥០០០រៀលតែប៉ុណ្ណោះ ការសម្តែងរបាំ ១០០ ឆ្នាំ, ល្ខោនស្បែកធំ ស្បែកតូច , ល្ខោនខោល , គុនល្បុក្កតោ បាញ់ធ្នូបុរាណខ្មែរ និងការតាំងពិពរណ៍ផ្សេងៗទៀតផងដែរ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ទិវាបេតិកភណ្ឌ

កម្មវិធី "រាត្រីលង្វែក" រយះពេលពីរថ្ងៃ គឺនៅសៅរិ៍ទី២ និងអាទិត្យទី៣ ខែមិនា ២០២៤។ ហើយការចូលរួមគឺឥតគិតថ្លៃទេ ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ 096 20 30 240 / 096 39 59 050 ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ទិវាបេតិកភណ្ឌ

គួរបញ្ជាក់ផងដែរថា កម្មវិធីរាត្រីលង្វែកនឹងប្រព្រឹត្តទៅដែលមានទីតាំងនៅសាលាសិល្បៈហ្វូណន នៅផ្ទះលេខ ១០៥០ ផ្លូវ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង