Yearendyearend1140x150

ស.ស.យ.ក ប្រកាសដាក់ឲ្យដំណើរប័ណ្ណសមាជិក និង APP ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន​ ម៉ានី (រូបភាពដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia)

ភ្នំពេញ៖ ក្រុមគ្រួសារ ស.ស.យ.ក. (សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia) បានប្រកាសបើកដំណើរការប័ណ្ណសមាជិកភាពរបស់ខ្លួន និងកម្មវិធីApp ស.ស.យ.ក. ជាផ្លូវការហើយ។ ក្នុងគោលបំណងនៃការដាក់ឱ្យដំណើរការទាំងអស់េនះ គឺសម្រាប់ជាប្រយោជន៍ជាច្រើន ហើយបងប្អូនមហាជនអាចប្រើប្រាស់បណ្ឌ និងកម្មវិធី APP នោះសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីធានាបាននូវភាពឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់នាថ្ងៃមុខជាមួយទំនើបកម្មបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រួសារស.ស.យ.ក. មានមោទកភាព បានប្រកាសបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាពស.ស.យ.ក. និងកម្មវិធី App របស់ ស.ស.យ.ក. ជាផ្លូវការ។ ហើយថ្ងៃនេះដែរ ជាថ្ងៃនៃការថ្លែងអំណរគុណ ចំពោះសមាជិក សមាជិការបស់យើងគ្រប់ៗរូប ជាមួយប័ណ្ណសមាជិកភាពនេះ ក្រុមគ្រួសារស.ស.យ.ក. បានបង្ហាញយ៉ាងច្បាស់ពីមោទកភាព ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងបោះជំហានប្រកបដោយភាពមោះមុត ទៅកាន់អនាគតជាមួយទំនើបកម្មបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតដ៏ភ្លឺស្វាងនិងប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។

(រូបភាពដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia)

ដំណើរវិវឌ្ឍន៍របស់ស.ស.យ.ក. រយៈពេល ០៧ឆ្នាំចុងក្រោយនេះ ក្រុមគ្រួសារស.ស.យ.ក. បានរួមចំណែកយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុសង្គមជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យមហាជនគាំទ្រ និងទទួលស្គាល់ជាបន្តបន្ទាប់។

លោក ហ៊ុន​ ម៉ានី បានថ្លែងថា «ក្រុមគ្រួសារស.ស.យ.ក. និងសមាជិក សមាជិកា យើងបានបោះជំហានថ្មីមួយទៀត ចេញពីស្មារតី២ធ្នូដែលជាស្មារតីនៃការស្ម័គ្រចិត្ត ខិតខំ តស៊ូ ប្រឹងប្រែងរបស់បុព្វបុរសយើងដើម្បីសង្គមជាតិ»។

ជាមួយគ្នានេះដែរ ក្រុមគ្រួសារស.ស.យ.ក. រីករាយជាមួយភាពសម្បូរបែបសម្រាប់ការប្រាស្រ័យទាក់ទង ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ហើយបងប្អូនមហាជនក៏អាចចុះឈ្មោះចូលជាសមាជិកតាមរយៈប្រព័ន្ធអនឡាញ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង