Cct850x100 1
1800px x h300px kh

ស.ស.យ.ក ផ្ដល់អាហារូបករណ៍ចំនួន ៤៨ កន្លែងលើជំនាញបោះពុម្ព និងរចនា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់អាហារូបករណ៍៤៨ កន្លែង សម្រាប់សិក្សាលើកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ លើជំនាញបច្ចេកវិទ្យាបោះពុម្ពវត្ថុ3D និងការរចនា (3D Printing and Design)។

បើតាមការប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ការផ្ដល់អាហារូបករណ៍នេះ គឺដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាបន្តបេសកកម្មក្នុងការបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា សំដៅទាញយកប្រយោជន៍ពីបច្ចេកវិទ្យារបស់ឧស្សាហកម្ម៤.០ ។

សហភាពសព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍សិក្សាស្ដីពី "បច្ចេកវិទ្យាបោះពុម្ពវត្ថុ3D និងការរចនា (3D Printing and Design)" ផ្នែកឧស្សាហកម្ម ដល់សិស្សានុសិស្ស ចំនួន ៤៨កន្លែង។

ស.ស.យ.ក បានបន្ថែមទៀតថា សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស ត្រូវមានទេពកោសល្យលើការងាររចនា គំនិតច្នៃប្រឌិតសម្ភារ ឬឧបករណ៍នានាដូចជា ឧបករណ៍អេឡិចត្រូនិក កូនមនុស្សយន្ត ដ្រូន ឧបករណ៍បញ្ជា សម្ភារកំសាន្តរបស់កុមារដែលផលិតចេញពីជ័រ ឬដែក។

ទន្ទឹមនឹងនេះ បេក្ខជនមានបំណងចាប់យកមុខជំនាញសិក្សាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM/ស្ចឹម) នៅពេលចូលដល់ថ្នាក់សាកលវិទ្យាល័យ និងធ្លាប់ចូលរួមកម្មវិធីប្រកួតប្រជែង ឬតាំងពិពណ៌ទាក់ទងនឹងស្ងៀម ឬមនុស្សយន្ត (STEM/Robot) និង មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងស្រឡាញ់ការសិក្សា។

យ៉ាងណាមិញសម្រាប់អ្នកដែលចាប់អារម្មណ៍ សូមចូលទៅកាន់តំណភ្ជាប់ដើម្បីទទួលបានពាក្យស្នើសុំអាហារូបករណ៍ https://bit.ly/3DwJGhA ដោយដាក់ពាក្យស្នើសុំតាមតំណភ្ជាប់នេះ។


Khcct banner

អត្ថបទទាក់ទង