Yearendyearend1140x150

កម្មវិធីសាបព្រោះគ្រាប់ពូជ និងរៀបចំវេទិកាស្ដីពីការ«រើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីសាបព្រោះគ្រាប់ពូជនៃស.ស.យ.ក. រាជធានីភ្នំពេញ និងរៀបចំវេទិកាយុវជនស្តីពីការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ចាប់ពីម៉ោង ១:៣០នាទីដល់ម៉ោង ៥:០០ តាមរយៈកម្មវិធី Zoom។

កម្មវិធីសាបព្រោះគ្រាប់ពូជនៃ ស.ស.យ.ក. រាជធានីភ្នំពេញនឹងរៀបចំវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាជូនដល់សាធារណជន សិស្ស-និស្សិត។ ជាពិសេសសម្រាប់សិស្សថ្នាក់វិទ្យាល័យ និងសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីបានយល់ច្បាស់ពីជំនាញសិក្សា និងធ្វើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវតាមបរិបទសង្គម។

តាមរយៈការចូលរួមកម្មវិធីនេះ សិស្ស-និស្សិតនឹងយល់ដឹងកាន់តែច្បាស់ពីជំនាញសិក្សាសំខាន់ៗ ដែលមានជំនាញសេដ្ឋកិច្ច រដ្ឋបាលសាធារណៈ វិស្វកម្មអគ្គិសនី ព័ត៌មានវិទ្យា និងឱកាសការងារទាក់ទងនឹងជំនាញទាំងនេះផងដែរ។

សាធារណជន និងសិស្ស-និស្សិតអាចចុះឈ្មោះចូលរួមក្នុងវេទិកានេះដោយសេរី តាមរយៈ Link: https://forms.gle/cnWB29oxTQewcwRR8។ ការចូលរួម សិស្ស-និស្សិតអាចចូលរួមបានតាមរយៈ Zoom Meeting ID 875 8594 5402, Passcode: UYFCPP2022។

រូបភាពដោយ កម្មវិធីសាបព្រោះគ្រាប់ពូជ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង