Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៧ម៉ឺននាក់ដើរកម្សាន្តក្នុងថ្ងៃទីពីរនៃការឈប់សម្រាក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបមានចំនួន ២៧៧,០៧៨នាក់នេះ រួមមានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួន ៤៤,៣៦៤នាក់ ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់ ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់ ខេត្តកែបមានចំនួន ២៣,២២៩នាក់ ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់ ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់ ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់ ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង