Yearendyearend1140x150
Img 0571

អាកាសចរស៊ីវិល៖គម្រោងសាងសង់ព្រលានយន្តហោះរបស់កម្ពុជានៅតែដំណើរការខណៈកូវីដ១៩នៅតែបន្តរាតត្បាត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖ គម្រោងសាងសង់ព្រលាយន្តហោះរបស់កម្ពុជានៅតែមានដមណើរការជាបន្តបន្ទាប់ បើទោះបីជាកូវី១៩នៅតែមានវត្តមាននៅកម្ពុជាក៏ដោយ។ នេះបើយតាមប្រសាសន៍របស់ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា គម្រោងសាងសង់ព្រលានយន្តហោះរបស់កម្ពុជានៅតេបន្តដំណើរការ បើទោះបីជាមេរោគកូវីដ១៩នៅតែមានវត្តមាននៅកម្ពុជាក៏ដោយ។

ឯកឧត្តមបានបន្តថា ផលប៉ះពាល់តែងតែមានតិចតួច ក៏ប៉ុន្តែមិនមានជាបញ្ហាអ្វីដែលធ្វើឱ្យមានផលប៉ះពាល់ដល់ដំណើរការនៃការសាងសង់នៅតាមបណ្តាព្រលានយន្តហោះផ្សេងៗឡើយ។ មួយវិញទៀត បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក៏បានអនុគ្រោះដល់ការធ្វើដំណើររបស់អ្នកជំនាញការ ឬអ្នកវិនោយោគនានាដែលមកកម្ពុជា ហើយនេះជាកត្តាមួយដែលជួយឱ្យការសាងសង់ព្រលានយន្តហោះនៅតែបន្តមាន។

ឯកឧត្តមបន្ថែមទៀតថា ចំពោះគម្រោងសាងសង់ព្រលានយន្តហោះនៅកម្ពុជាមាន៣គម្រោងដូចជា គម្រោងព្រលានយន្តហោះភ្នំពេញ សៀមរាប និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង។

ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា គិតមកដល់បច្ចុប្បន្នការសាងសង់ព្រលានយន្តហោះនៅសៀមរាបគឺបានប្រហែល៣០% នៅភ្នំពេញបានប្រហែលពី៦-៧%នៃចំនួនធំ និងនៅតារាសាគរបានសម្រេចការសាងសង់៨០%នៃដំណាក់កាលទី១។ ហើយគម្រោងនីមួយៗនឹងត្រូវបញ្ចប់ទៅតាមផែនការដែលបានកំណត់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រលានយន្តហោះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង