Cct850x100 1

គម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»ត្រូវបានចុះហត្ថលេខាផែនការមេចុងក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីចុះហត្ថលេខារវាង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ជាមួយអ្នកឧកញ៉ា ពុង ឃាវសែ។

ភ្នំពេញ៖គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ កក្កដា ត្រូវបានចុះហត្ថលេខាលើផែនការមេចុងក្រោយ។ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ជាមួយអ្នកឧកញ៉ា ពុង ឃាវសែ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

បើតាមអាកាសចរសុីវិល បានអះអាងថា សមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច៖ឆ្នាំ ២០២៣ ទទួលអ្នកដំណើរ ១៣ លាននាក់ ឆ្នាំ២០៣០ ទទួលអ្នកដំណើរ ៣០ លាននាក់ ឆ្នាំ២០៥០ ទទួលអ្នកដំណើរ ៥០ លាននាក់។

ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕


ពាក្យទាក់ទង: ព្រលានយន្តហោះ
Khcct banner

អត្ថបទទាក់ទង