Yearendyearend1140x150

អ្នកឧកញ៉ាពុងឃាវសែប្តេជ្ញាឱ្យអស់ពីលទ្ធភាពដើម្បីកសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ពង់ ឃាវសែ និងសម្តេចហ៊ុន សែន ចុះពិនិត្យគម្រោងព្រលានយន្តហោះថ្មី នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២០។

ខេត្តកណ្តាល៖ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) បានប្តេជ្ញាឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាប្រឹងប្រែងមិនឲ្យមានការរាំងស្ទះក្នុងកិច្ចការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ការថ្លែងរបស់អ្នកឧកញ៉ា ពង់ ឃាវសែយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

បើតាមអ្នកឧកញ៉ា ពង់ ឃាវសែ បច្ចុប្បន្នគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ មានកម្លាំងពលកម្ម កំពុងបម្រើការចំនួន១,១០២នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ១១០នាក់។ បើតាមការប៉ានស្មាន នៅពេលការងារសាងសង់មមាញឹកដល់កំពូល នោះតម្រូវការកម្លាំងពលកម្មនឹងកើនឡើងដល់២ម៉ឺនាក់ក្នុង១ថ្ងៃ។ តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ។

អ្នកឧកញ៉ាបានថ្លែងអំណរគុណដល់ សម្តេច ហ៊ុន សែន ចំពោះការណែនាំ និងការគាំទ្រដល់គម្រោងអាកាសយានដ្ឋានថ្មី ហើយបើគ្មានការគាំទ្ររបស់សម្តេច គម្រោងនេះមិនបានសម្រេចបានរហ័សប៉ុណ្ណឹងទេ។ជាមួយគ្នានេះ អ្នកឧកញ៉ា សូមថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងាររបស់គាត់ ដែលបានជួយក្នុងការប្រមូលទិញដី និងដោះស្រាយការងារផ្សេងៗ ដើម្បីឱ្យការសាងសង់អាកាសយានដ្ឋានបានដំណើរការទៅមុខដោយជោគជ័យ។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេច ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

បច្ចុប្បន្នគម្រោងនេះបានចំណាយទឹកប្រាក់ចំនួន ១២០ លានដុល្លារអាមេរិកក្នុងការប្រឹក្សាយោបល់ផ្នែករចនា, គូរប្លង់, ការខួងគ្រឹះ, ការងារចាក់ដី បង្ហាប់ដី និងកែគុណភាពដី ។ តាមផែនការ ការចំណាយលើគម្រោងសាងសង់នឹងត្រូវការទឹកប្រាក់ចំនួន ២០៨ លានដុល្លារអាមេរិករហូតដល់ដំណាច់ឆ្នាំ ២០២០នេះ គឺស្មើនឹង១.១៥លានដុល្លារអាមេរិកក្នុង១ថ្ងៃ។ការចំណាយបច្ចុប្បន្នគឺពឹងផ្អែកលើមូលនិធិក្នុងស្រុក។ក្រុមហ៊ុនCAICនឹងប្រឹងប្រែងអស់ពីលទ្ធភាព មិនឲ្យមានការរាំងស្ទះក្នុងកិច្ចការកសាងនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រលានយន្តហោះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង