Yearendyearend1140x150

ជក់ហ្គេមពេករហូតដល់ចូលតួជា«ឃាតក»ត្រូវបានប៉ូលីសវៀតណាមចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ង្វៀន ទួន គៀត ត្រូវ​ប៉ូលិស​ខេត្ត Bac Lieu ចាប់​ខ្លួន​ពី​បទ​សម្លាប់​បុរស​ម្នាក់

វៀតណាម៖ ក្មេងជំទង់ម្នាក់នៅខេត្ត Bac Lieu នៃតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម ត្រូវបានប៉ូលីសចាប់ខ្លួនពីបទចាក់បុរសម្នាក់រហូតដល់ស្លាប់ ខណៈជនដៃដល់កំពុងដើរតួធ្វើជាតួអង្គវីដេអូហ្គេម។ ង្វៀន ទួន គៀត អាយុ ១៩ឆ្នាំ ត្រូវបានប៉ូលិសខេត្ត Bac Lieu នៃតំបន់ដីសណ្តទន្លេមេគង្គ ចាប់ខ្លួនពីបទឃាតកម្មកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចុះផ្សាយ។

យោងតាមប៉ូលីសវៀតណាមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា គៀតបានយកកាំបិតមកជាមួយ ពេលជនដៃដល់ចេញពីផ្ទះនៅឃុំវិញត្រាច រាជធានីបាកលៀវ។ ពេលនោះជនដៃដល់បានចាក់អ្នកលក់បន្លែម្នាក់ស្លាប់ ខណៈបុរសរូបនេះកំពុងចតម៉ូតូនៅចិញ្ចើមផ្លូវ ។ ប៉ូលិសបាននិយាយថា ជនដៃដល់គ្មានការងារធ្វើ ច្រើនតែនៅផ្ទះ ហើយញៀវក្នុងការលេងហ្គេមជាខ្លាំង។ ជនដៃដល់អះអាងថា លោកមិនស្គាល់ជនរងគ្រោះទេ ហើយមូលហេតុដែលលោកសម្លាប់គាត់គឺដោយសារតែជនដៃដល់ដើរជាតួអង្គឃាតកក្នុងវីដេអូហ្គេម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម ឃាតកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង