Yearendyearend1140x150

ទេសចរណ៍ខេត្តសៀមរាបនៅមិនអាចងើបឡើងវិញ បើទោះកូវីដនៅកម្ពុជាធូរស្រាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប (រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប)

សៀមរាប៖ បើទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជាមានសភាពធូរស្រាលក្តី ក៏វិស័យទេសចរណ៍ខេត្តសៀមរាបនៅពុំទាន់មានការរីកចម្រើនឡើងវិញនៅឡើយទេ។ នេះបើតាមប្រសាសន៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាបមានប្រសាសន៍ថា វិស័យទេសចរណ៍នៅខេត្តសៀមរាបនៅពុំទាន់មានការស្ទះងើបឡើងវិញនៅឡើយទេ ដោយតាមតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាបមិនសូវមានភ្ញៀវទេសចរណ៍មកដើរកំសាន្តច្រើននោះទេ ជាពិសេសភ្ញៀវអន្តរជាតិ។

តែយ៉ាងណាក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀបរាមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិនៅពុំទាន់មានការកើនឡើងនៅខេត្តសៀមរាបដូចមុនពេលផ្ទុះឡើងនូវកូវីដ១៩ក្តី ក៏ប៉ុន្តែផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួននៅខេត្តសៀមរាប គឺបានបើកវិញជាបណ្តើរៗហើយ ដោយនៅក្នុងនោះមានដំណើរការនៃសណ្ដាគារចំនួន៦៥កន្លែង និងផ្ទះសំណាក់ប្រហែល១០០កន្លែង។

ខេត្តសៀមរាបធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់សម្រាប់ប្រទេសកម្ពុជា។បច្ចុប្បន្ន នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដបាននៅឡើយទេដោយារតែមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវទេសចរណ៍។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង