Yearendyearend1140x150

កម្ពុជាមានសត្វកម្រ«សត្វក្ងោកទេព»ចំនួន ១១៧ ក្បាល (មានរូបភាព)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្ងោកទេព ឬ សត្វខ្សឹប (Bengal Florican) ជាបក្សីដ៏កម្រ ជិតផុតពូជបំផុតលើពិភពលោក។ក្ងោកទេពមានសម្បុរស្អាត ល្អប្លែកមានវត្តមាននៅកម្ពុជា។

ក្ងោកទេពឬសត្វខ្សឹប ជាបក្សីច្រើនរស់នៅតាមវាលស្មៅដីសើមនៃវាលទំនាបធំៗមួយចំនួន នៅជាប់មាត់បឹង ជាពិសេសតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប រួមមាននៅក្នុងខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមានវត្តមានខ្លះៗនៅក្នុងខេត្តតាកែវ និងខេត្តផ្សេងៗមួយចំនួនដែរ។

យោងតាមទិន្នន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់ វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប នៃប្រទេសកម្ពុជាមានចំនួន ១១៧ ក្បាល។

រូបភាពពីក្រសួងបរិស្ថាន៖


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បរិស្ថាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង