Cct850x100 1

ឆមាសទី១ឆ្នាំ២០២០៖វិស័យសំណង់នៅកម្ពុជាកើនឡើង ១៣,២៦% ជួយកម្មករជាង១៧ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សំណង់នៅក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប២៥២២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់រសរុបចំនួន ៨៦០៤៣២១ ម៉ែត្រការ៉េដែលមានតម្លៃប៉ាន់ស្ថានទុនវិនិយោគប្រមាណ ៣៨៤២៦៩៩៤០១ ដុល្លារ។នេះបើយោងតាមរយៈការណ៍របស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ទិន្នន័យខាងលើនេះបើធៀបនឹងឆមានទី១ ឆ្នាំ២០១៩ មានចំនួន២០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់រសរុបចំនួន៣៧ ០០៧ ៧២២ ម៉ែត្រការ៉េដែលមានតម្លៃប៉ានស្ថានវិនិយោគប្រមាណ ៣ ៣៩២ ៧៧២ ៧៥៣ដុល្លារ គឺកើនឡើងចំនួន១៣,២៧%។

បើតាមលទ្ធផលសម្រេចរបស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ដោយក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គិតជាមធ្យមមានប្រមាណ១៧០០៥៩នាក់ ទៅ១៧០១០០នាក់ក្នុងមួយថ្ងៃ។ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានកម្មករប្រមាណពី២៤១៣០នាក់ ទៅ២៤៥០០នាក់ក្នុងមួយថ្ងៃ។បើធៀបឆមាសទី១ ឆ្នាំ២០១៩ ចំនួនកម្មករ ពិតជាមធ្យមប្រមាណពី១៣៣៧៣៨នាក់ ទៅ១៣ ៤០០០នាក់ក្នុងមួយថ្ងៃ កើនឡើង២៧,១៦%។

គួរបញ្ជាក់ថា យោងតាមប្រភពទិន្នន័យពីការចុះផ្ទាល់នៅការដ្ឋានរបស់ក្រសួងដែនដី បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្មកគ្មានជំនាញក្នុង១ថ្ងៃទទួលបាន៤ម៉ឺនរៀល ដល់ ៦ម៉ឺនរៀល។កម្មករជំនាញជាមេជាងទទួលបានពី ៦ម៉ឺន ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ដុល្លារ ទៅ២៥០០ដុល្លារ៕

ពាក្យទាក់ទង: សំណង
Khcct banner

អត្ថបទទាក់ទង