Yearendyearend1140x150

អជ្ញាធរខណ្ឌដូនពេញសម្រេចផ្អាក«ទីតាំងសំណង់មួយកន្លែង»ដើម្បីការពារឧបទេវហេតុបាក់រលំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ដូនពេញ​៖​រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែសីហានេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះផ្អាកទីតាំងសំណង់ស្ថិតនៅលើអគារអតីតសាលាបក្សកងទ័ព ក្បាលដីលេខ១៩៨ ច្រកផ្លូវលេខ៦៣ ភូមិ១២​ សង្កាត់​ផ្សារថ្មីទី៣​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​។ការចុះនេះដឹកនាំលោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌដូនពេញ​ សហការជាមួយក្រុមការងារសង្កាត់​ផ្សារថ្មីទី៣​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមលទ្ធផលពិនិត្យជាក់ស្តែង បានបង្ហាញថា មានការសាងសង់ហ្វ៊ែមដែកនៅលើអគារអតីតសាលាបក្សកងទ័ព ដែលចាស់ទ្រុឌទ្រោមបណ្តាលមកពីគ្រោះអគ្គីភ័យ កើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែលអគារនេះមិនអាចប្រើប្រាស់បានទៀតទេ។ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខណ្ឌដូនពេញបានណែនាំដល់ម្ចាស់ផ្ទះ ត្រូវផ្អាកការសាងសង់ជាបណ្តោះអាសន្ន បំពេញបែបបទសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ ។

ជាមួយគ្នានោះ ដើម្បីបង្ការហានិភ័យកើតឡើងដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងអគារសំណង់មន្ទីរបក្សកងទ័ព ត្រូវពិចារណាអំពីការចាកចេញពីអគារឆេះទៅរកទីតាំងស្នាក់នៅជាបណ្តោះអាសន្ន ។ ក្នុងករណីមានឧបទេវហេតុណាមួយកើតឡើងជាយថាហេតុពីអគារដែលចាស់ទ្រុឌទ្រោមនេះ សាមុីខ្លួនត្រូវទទួលខុសត្រូវដោយខ្លួនឯង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សំណង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង