Yearendyearend1140x150

វៀតណាមវាយតំលៃខ្ពស់លើការ«បើកព្រំដែន​»ឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកជំទាវ ឡេ ធិ ធូ ហ័ង(Le Thi Thu Hang) 

វៀតណាម៖ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២ កក្កដា បានវាយតំលៃខ្ពស់ចំពោះការសម្រេចនិរាករណ៍កំណត់ទូតលេខ 689 MFA/AP1 របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាពីរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការចុះផ្សាររបស់ស្ថានទូតវៀណាមប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមលោកជំទាវ ឡេ ធិ ធូ ហ័ង(Le Thi Thu Hang) បានអោយដឹងថា៖ វៀតណាមវាយតំលៃខ្ពស់លើការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកជំទាវបានថ្លែងថា នាពេលកន្លងមកនេះ កម្ពុជានិងវៀតណាមកំពុងសហការគ្នាដ៏ស្អិតរមួតក្នុងការធានានូវការចេញ ចូលរបស់បុគ្គលដែលស្ថិតក្នុងការអាទិភាព ហើយជាពិសេសក្នុងនោះគឺសិស្ស និស្សិត និងការរក្សាភាពប្រក្រតីនូវសកម្មភាពដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ភាគីវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើតំបន់និងពិភពលោក គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធនៃភាគីទាំងពីរនឹងបន្តការស្រាវជ្រាវនិងពិភាក្សាគ្នាអំពីរបៀបកាត់បន្ថយការរឹតត្បិតការចេញចូលផ្អែកលើមូលដ្ឋាននូវការវិវឌ្ឍន៍រាលដាលនៃជំងឺឆ្លងនិងស្របតាមការកំណត់ពីខាងសុខាភិបាលរបស់ប្រទេសនិមួយៗ ក្នុងគោលបំណងសំខាន់ជាងគេគឺបន្តការគ្រប់គ្រងល្អនិងមិនអោយជំងឺនេះរាតត្បាតក្នុងសង្គមនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នៅថ្ងៃទី ២២ ខែមិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាអំពីការសម្រេចនិរាករណ៍សេចក្ដីប្រកាសព័ត៌មានលេខ ២៦៨០ កបទ.សអ/អប១ និងកំណត់ទូត 698 MFA.IC/AP1 ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជាស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចូលប្រទេស​កម្ពុជា​ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២២ មិថុនា បានបញ្ជាក់ថា ការសម្រេចនិរាករណ៍កំណត់ទូតលេខ 698 MFA.IC/AP1 ចូលជាធរមានចាប់ពីថ្ងៃទី ១៩ ខែមិថុនា ២០២០ តទៅ។

ដូច្នេះចាប់ពីពេលនេះតទៅ ចំពោះ​វៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្តកន្លងរួចមកហើយជាមួយប្រទេសដទៃទៀត ដោយអនុញ្ញាតឲ្យពលរដ្ឋវៀតណាមចូល-ចេញកម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាមអស់ទាំងនោះអនុវត្តតាមវិធានសុខាភិបាលដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩។

ក្នុងនោះដែរ ពលរដ្ឋវៀតណាម ជាពិសេសអ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀតអាចនឹងទទួលបានទិដ្ឋាការផ្សេងៗលើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រប​តាមអនុក្រឹត្យស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង