Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

ក្លឹប ចូស៊ី ប៊ីយ៉ាក្ល ដំបូងគេនៅកម្ពុជាបើកសម្ពោធជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល ដំបូងគេនៅកម្ពុជាដែលមានទីតាំងនៅផ្លូវលេខ ២០០៤ ក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ៦ ខែសីហា ដោយផ្តល់សេវាកម្មប៊ីយ៉ាបែបចិនដល់អ្នកគាំទ្រកីឡាប៊ីយ៉ាក្នុងប្រទេសកម្ពុជា ហើយក្លឹបក៏ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវប្បធម៌ប៊ីយ៉ាប្រទេសចិនដែរ។ លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតត្រូវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ។

លោក វ៉ាង ស៊ោយ(Wang Shuai) ម្ចាស់ក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល (ភ្នាក់ងារទូទៅរបស់ ក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល នៅកម្ពុជា) បាននិយាយនៅក្នុងពិធីនោះថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ចំពោះពិធីបើកក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល នៅកម្ពុជា និង ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់។ ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងស្មោះចំពោះ លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននិងភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវីធីនេះ។

លោកបានឱ្យដឹងថា ចូ ស៊ី គឺជាក្រុមហ៊ុនចិនដ៏ល្បីមួយដែលផ្សព្វផ្សាយប៊ីយ៉ា ៨ គ្រាប់បែបចិន ដោយធ្វើឱ្យកីឡាប៊ីយ៉ាចិនក្លាយជាកីឡាដ៏ពេញនិយមរបស់ប្រទេសចិនជុំវិញពិភពលោក។ គាត់មានកិត្តិយសណាស់ដែលក្លាយជាផ្នែកមួយតំណាងឱ្យ ចូ ស៊ី ប៊ីយ៉ាក្ល និងការលើកកម្ពស់កីឡានេះ។

លោកបានបន្តថា៖ “ខ្ញុំនឹងចាប់យកឱកាសនេះ ដើម្បីបន្តការផ្សព្វផ្សាយកីឡានេះឪ្យកាន់តែសកម្មទៀតនៅកម្ពុជា។ ទន្ទឹមនឹងនោះ ខ្ញុំសូមថ្លែងអំណរគុណដល់ កីឡា ចូ ស៊ី និងថ្នាក់ដឹកនាំទាំងអស់ចំពោះការគាំទ្រយ៉ាងមុតមាំ ខ្ញុំជឿជាក់ថា ពួកយើងនឹងធ្វើបានកាន់តែប្រសើរឡើងនាពេលអនាគត។”

ជាមួយគ្នានេះលោកក៏សូមប្រកាសដំណឹងល្អផងដែរថា កម្មវិធីការប្រកួតបុកប៊ីយ៉ាក្ល ចូ ស៊ី ជាលើកដំបូងនៅកម្ពុជាឆ្នាំ ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែសីហានេះ ហើយព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនូវរង្វាន់ដ៏សម្បូរបែប ហើយអ្នកជំនាញមកពីគ្រប់មជ្ឈដ្ឋានត្រូវបានអញ្ជើញចូលរួមប្រកួត។

លោកបានបន្ថែមថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថា ក្នុងការប្រកួតនេះ អ្នកចូលរួមទាំងអស់នឹងបន្តស្មារតីកីឡាប្រកបដោយភាពស្វាហាប់ សម្រេចបានលទ្ធផលដ៏ល្អឥតខ្ចោះ ឆ្លងកាត់ការប្រកួតស្គាល់នៅមិត្តភ័ក្តិ ស្គាល់នៅក្តីស្រលាញ់ ធ្វើឪ្យការប្រកួតបានបញ្ចប់ដោយជោគជ័យ ហើយអ្នកចូលរួមប្រកួតនៅព្យាយាមធ្វើឪ្យល្អបំផុត។”

លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន

លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅក្នុងពិធីកាត់ខ្សែបូក៏បានអបអរសាទរដល់ក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល ក្នុងការបើកសម្ពោធ។ សូមអបអរសាទរដល់ក្លឹបបើកដំណើរការមានភាពរអភិវឌ្ឍន៍ឆ្ពោះទៅមុខ និងអាជីវកម្មរីកចម្រើនជានិច្ច!

សូមបញ្ចាក់ផងដែរថា នៅពេលដែលក្លឹប ចូ ស៊ី ប៊ីយ៉ាក្ល ដំបូងគេនៅកម្ពុជាបានបើក អ្នកលេង ចូ ស៊ី ប៊ីយ៉ាក្លជនជាតិចិនជាច្រើននាក់បានសម្តែងការអបអរសាទររបស់ពួកគេតាមរយៈវីដេអូខ្លីៗ និងមធ្យោបាយផ្សេងៗទៀត។

ប៊ីយ៉ាចិនជាប្រភេទប៊ីយ៉ា ៨ គ្រាប់ប្រភេទថ្មី មានអ្នកលេង ២ នាក់ មានបាល់សរុបចំនួន ១៦ គ្រាប់នៅលើតុ បូកទាំងបាល់ខ្មៅ ៨ និងគ្រាប់ពណ៌សមួយ បែងចែកជាលេខតូច ( លេខ ១ ដល់ លេខ ៧) និងលេខធំ (លេខ ៩ ដល់ លេខ ១៥)។ តាមស្ថានភាពនៃការចាប់ផ្តើមលេង អ្នកណាស៊ុតបាល់ប្រភេទណាចូលមុនគេជាអ្នកសម្រេចថាបាល់ប្រភេទណាដែលកីឡាករនីមួយៗលេង។ ស៊ុតចូល ៧ គ្រាប់ហើយបានស៊ុតគ្រាប់ខ្មៅលេខ ៨ អ្នកណាស៊ុតគ្រាប់ខ្មៅចូលមុនគេនឹងឈ្នះ។


Khcct banner

អត្ថបទទាក់ទង