Yearendyearend1140x150

ចិនផ្អាកដំណើរដំរីព្រៃ ខណៈរដូវប្រមូលផលពោតជិតមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ដំរីព្រៃចិន

ចិន៖ ទីក្រុង Pu'er ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន កំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះការមកដល់នៃហ្វូងដំរីព្រៃអាស៊ី ខណៈដែលតំបន់នេះឈានចូលដល់រដូវប្រមូលផលពោតក្នុងខែសីហានេះ។

ទីក្រុង Pu'er គឺជាជម្រកដ៏សំខាន់មួយរបស់សត្វដំរីអាស៊ីនៅក្នុងប្រទេសចិន។ ចលនាហ្វូងដំរីត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់នៅក្នុងតំបន់ ដោយសារសត្វដំរីក្នុងខេត្តយូណានមានទំនោរធ្វើដំណើរទៅភាគខាងជើងទៅកាន់ទីក្រុង Pu'er ពីខេត្តស្វយ័ត ស៊ីហួរបាណាដៃ នៃខេត្ត ជីនហុង ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ។

អាជ្ញាធរសត្វព្រៃក្នុងតំបន់កំពុងចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ដល់មនុស្សជុំវិញការមកដល់នៃសត្វដំរីពូជអាស៊ីប្រភេទនេះ ដោយពូជដំរីប្រភេទនេះតែងតែស្វែងរកអាហារនៅលើដីស្រែចម្ការ ហើយចម្ការពោតគឺជាចំណីដ៏ឆ្ងាញ់មាត់របស់ដំរី។

លោក Zhou Zhitao ប្រធាននាយកដ្ឋានអភិរក្សសត្វព្រៃបានឲ្យដឹងថាបច្ចុប្បន្ននេះមានដំរីអាស៊ីប្រហែល៩ ប្រភេទនៅក្នុងទីក្រុង Pu'er ដោយគិតជាចំនួនប្រមាណ១២៧ក្បាល។ ពួកវាភាគច្រើនរស់នៅក្នុងស្រុក ស៊ៅម៉ៅ នៃខេត្តចៀនឈឹង។

លោកបន្តថាផ្លាកសញ្ញាត្រូវបានដាក់ចេញនៅតំបន់ជនបទនៃទីក្រុង Pu'er ដើម្បីរំលឹកអ្នកស្រុកឱ្យជៀសផុតពីសត្វដំរី។ ភ្លើងបំភ្លឺផ្លូវបន្ថែមទៀតក៏ត្រូវបានដំឡើងផងដែរ ដើម្បីកាត់បន្ថយឱកាសនៃការជួបគ្នាដោយចៃដន្យរវាងមនុស្សនឹងដំរី។ដំរីដែលធ្វើចំណាកស្រុកត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុង Pu'er រហូតដល់ខែកុម្ភៈរឺខែមីនាឆ្នាំក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង