Yearendyearend1140x150

រុស្ស៊ី និងអ៊ុយក្រែនជិតឈានដល់ការឯកភាពគ្នាលើការនាំចេញគ្រាប់ធញ្ញជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ី និងអ៊ុយក្រែនជិតឈានដល់ការឯកភាពគ្នាលើការនាំចេញគ្រាប់ធញ្ញជាតិ ប្រភពរូប៖ ស៊ីស៊ីធីវី

តួកគី៖ រុស្ស៊ី និងអ៊ុយក្រែន ជិតឈានដល់ការឯកភាពនៅក្នុងការចរចាស្តីពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រនៅថ្ងៃទី ១៣ ដោយពួកគេត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅសប្តាហ៍ក្រោយ។

តំណាងរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ បានជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ១៣ ដើម្បីពិភាក្សាអំពីការនាំចេញស្បៀងអាហារ។ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានចេញ "សេចក្តីថ្លែងការណ៍បឋម" បន្ទាប់ពីកិច្ចប្រជុំដោយនិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅសប្តាហ៍ក្រោយ។

លោក Akar បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងអនុវត្ត "ការត្រួតពិនិត្យរួមគ្នា" នៃកប៉ាល់ដឹកគ្រាប់ធញ្ញជាតិនៅកំពង់ផែ តួកគីនឹងធានាសុវត្ថិភាពនៃកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ហើយនឹងបង្កើតមជ្ឈមណ្ឌលសម្របសម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃទី ១៣ ថា គណៈប្រតិភូរុស្ស៊ី បានដាក់សំណើរមួយ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូនៅថ្ងៃតែមួយថា គណៈប្រតិភូអ៊ុយក្រែន បានរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចចរចាបួនភាគី ហើយថាអ៊ុយក្រែនកំពុងខិតខំប្រឹងប្រែងដើម្បីស្តារការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ទីផ្សារអន្តរជាតិ។

រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកនាំចេញស្រូវសាលី និងពោតច្រើនជាងគេលើពិភពលោក។ ការកើនឡើងនៃវិបត្តិនៅអ៊ុយក្រែន បានរំខានដល់ប្រតិបត្តិការកំពង់ផែ ដោយដាក់លើផលប៉ះពាល់ នៃទណ្ឌកម្មរបស់លោកខាងលិច គ្រាប់ធញ្ញជាតិមួយចំនួនធំ បានជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែនភាគខាងត្បូង ហើយមិនអាចដឹកជញ្ជូនចេញបាន ហើយវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង