Cct850x100 1

រដ្ឋសភាកម្ពុជាបន្តសម័យប្រជុំនៅព្រឹកនេះ ដើម្បីអនុម័តសេចក្តីព្រៀងច្បាប់ចំនួន៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា

ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ មិថុនានេះ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ មានចំនួន ១១៨រូប។

អង្គប្រជុំនាព្រឹកនេះ បានលើកយករបៀបវារៈ ចំនួន ៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមាន៖

១. សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។


ពាក្យទាក់ទង: រដ្ឋសភា
Khcct banner

អត្ថបទទាក់ទង