Yearendyearend1140x150

សភាអឺរ៉ុបបានបោះឆ្នោតសម្រាប់បេក្ខភាពរបស់ប្រទេសចំនួនបីមុនកិច្ចប្រជុំកំពូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សភាអឺរ៉ុបបានបោះឆ្នោតសម្រាប់បេក្ខភាពរបស់ប្រទេសចំនួនបីមុនកិច្ចប្រជុំកំពូល ប្រភពរូប៖ RT

អឺរ៉ុប៖ សម្លេងភាគច្រើននៃសភាសហភាពអឺរ៉ុប(MEPs) បានគាំទ្រការផ្តល់ឋានៈជាបេក្ខជនសម្រាប់ប្រទេសចំនួនបីគឺ អ៊ុយក្រែន ម៉ុលដូវ៉ា និងហ្សកហ្ស៊ី។ ដោយការបោះឆ្នោតនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ និង ២៤ មិថុនា មុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបដែលត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តថាតើត្រូវទទួលយកប្រទេសទាំងបីជាសមាជិកភាពរបស់អឺរ៉ុបដែរឬយ៉ាងណា។

សមាជិកសភាអ៊ឺរ៉ុបចំនួន ៥២៩ រូបបានបោះឆ្នោតអនុម័តសេចក្តីសម្រេចនេះ ដោយមានសម្លេង ៤៥ ប្រឆាំង និង ១៤ នាក់ផ្សេងទៀត បានអនុប្បវាទក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃទី២៣ ។ នេះត្រូវបានបន្តដោយសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២២ បន្ទាប់ពីសេចក្តីប្រកាសព័ត៌មានមួយត្រូវបានចេញផ្សាយ ដោយការតស៊ូមតិក្នុងការផ្តល់ឋានៈដល់ប្រទេសទាំងបី។

សេចក្តីថ្លែងការណ៍បានសរសេរថា «ដោយមើលឃើញពីប្រតិបត្តិការពិសេសរបស់រុស្ស៊ី បានធ្វើឲ្យអ៊ុយក្រែន ម៉ុលដូវ៉ាន់ និងហ្សកហ្ស៊ី បារម្ភចំពោះអនាគតអឺរ៉ុបរបស់ពួកគេ និងបង្ហាញពីបំណងរបស់ពួកគេក្នុងការចូលជាសមាជិករបស់អឺរ៉ុប ដែលធ្វើឲ្យសភាភាគច្រើនបានអំពាវនាវឱ្យមេដឹកនាំសហភាពអឺរ៉ុប បើកផ្លូវឆ្ពោះទៅរកការចូលជាសមាជិកសម្រាប់ប្រទេសទាំងបី»។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍បានថា សភាអឺរ៉ុបមួយចំនួនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកំណែទម្រង់នៅក្នុងប្រទេសអ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ី ជាពិសេស។ អ្នកផ្សេងទៀតបានកត់សម្គាល់ថា ផ្លូវទៅកាន់សមាជិកភាពសហភាពអឺរ៉ុបនឹងមានរយៈពេលយូរសម្រាប់ទេសទាំងបីនេះ។

កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបកំពុងប្រជុំនៅថ្ងៃទី២៣ ហើយនឹងបើកសម័យប្រជុំរហូតដល់ថ្ងៃទី២៤ ។ មេដឹកនាំត្រូវបានគេរំពឹងថា នឹងផ្តល់យោបល់របស់ពួកគេ ថាតើប្រទេសដែលចង់បានទាំងបីរួមទាំងអ៊ុយក្រែន មានសិទ្ធិក្លាយជាបេក្ខជនដែរឬទេ។

ក្រុងគៀវ បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការនៅចុងខែកុម្ភៈ ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយម៉ុលដាវី និងហ្សកហ្ស៊ី បានធ្វើតាមនៅដើមខែមីនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង