Yearendyearend1140x150

អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម«លាលែងពីដំណែងបន្ទាប់ពីពាក់ព័ន្ធនិងបទល្មើសឆបោក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son

ហូជីមិញ៖អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son ដែលជាប់ពាក់ព័ន្ធនឹងការឆបោកឧបករណ៍ធ្វើតេស្ត កូវីដ១៩ក្លែងក្លាយបានសម្រេចចិត្តលាឈប់ពីការងារបន្ទាប់លោករងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋវៀតណាម។នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា លោក Son បានដាក់លិខិតលាលែងពីតំណែង ហើយរដ្ឋាភិបាលកំពុងពិចារណាលើសំណើររបស់លោកបន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនិងបទឆបោកឧបករណ៍ធ្វើតេស្ត កូវីដ១៩ក្លែងក្លាយ។

ដោយឡែក លោក Son អាយុ ៥៨ឆ្នាំដែលមកពីក្រុងហូជីមិញ ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីសុខាភិបាលកាលពី ៤ ឆ្នាំមុននៅពេលដែលពីមុនគាត់ត្រឹមជានាយកមន្ទីរពេទ្យ Cho Ray របស់វៀតណាមដែលជាកន្លែងសុខភាពសាធារណៈដ៏ធំបំផុតនៅភាគខាងត្បូង។ គាត់មានកេរ្តិ៍ឈ្មោះខ្ពស់ក្នុងនាមជាវេជ្ជបណ្ឌិត ជាពិសេសចំពោះការរួមចំណែករបស់គាត់ក្នុងការអភិវឌ្ឍន៍បច្ចេកទេសប្តូរសរីរាង្គនៅប្រទេសវៀតណាម។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ក៏ត្រូវបានបណ្ដេញចេញពីបក្សកុម្មុយនិស្តកាលពីថ្ងៃច័ន្ទ ដោយសារជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ ហើយរដ្ឋសភាកំពុងដំណើរការបណ្ដេញគាត់ចេញពីសភា។ គណៈកម្មាធិការអធិការកិច្ចមជ្ឈិមបាននិយាយកាលពីខែមីនាថា គណៈកម្មាធិការបក្ស និងមន្ត្រីនៅក្រសួងសុខាភិបាល និងវិទ្យាសាស្ត្រមានការធ្វេសប្រហែសក្នុងឆ្នាំ ២០១៦-២១ ហើយបានអនុញ្ញាតឱ្យមានកំហុសក្នុងការអនុម័ត ការគ្រប់គ្រង និងលក់ឧបករណ៍ធ្វើតេស្ត កូវីដ១៩ក្លែងក្លាយជាច្រើន ។

លោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុន Viet A បានសារភាពកាលពីខែមករាថា គាត់បានធ្វើឱ្យតម្លៃឧបករណ៍ប្រើប្រាស់កើនឡើង ៤៥ ភាគរយ ដោយបានសូកប៉ាន់បុគ្គលមួយចំនួន និងបានបង់ប្រាក់ប្រហែល ៨០០ ពាន់លានដុង (៣៥,២ លានដុល្លារ) ជា "ប្រាក់រង្វាន់" ដល់ដៃគូក្រុមហ៊ុន។

មន្ត្រីជាច្រើនរួមទាំងឧត្តមសេនីយយោធាជាន់ខ្ពស់ និងប្រធានសាខាខេត្តនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ត្រូវបានចាប់ខ្លួន ឬដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង