Yearendyearend1140x150

សាកលវិទ្យាល័យខេមតិចចូលរួមសម្ពោធគម្រោង"ការពង្រឹងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្រ្តនិងនវានុវត្តន៍នៅខេត្តកំពត"

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ ក្រុមការងារសាកលវិទ្យាល័យខេមតិចដឹកនាំដោយលោកបណ្ឌិត ឃៀង សុធីជាសាកលវិទ្យាធិការបានចូលរួមក្នុងពីធីបើកសម្ពោធគម្រោង "ការពង្រឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ នៅខេត្តកំពត"កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។

កម្មវិធីនេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រីកការយល់ដឹង និងពង្រឹងការអភិវឌ្ឍធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយកម្ពុជាទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ក៏ដូចជា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។

សូមជម្រាបថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង តំណាងថ្នាក់ដឹកនាំពីមន្ទីរពាក់ព័ន្ធនានាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានប្រមាណជាង៧០០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង