Yearendyearend1140x150

មនុស្សរាប់រយនាក់តវ៉ានៅអ៊ីតាលីប្រឆាំងនឹងជំនួយអាវុធដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្សរាប់រយនាក់តវ៉ានៅអ៊ីតាលីប្រឆាំងនឹងជំនួយអាវុធដល់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ីតាលី៖ ប្រជាជនអ៊ីតាលីរាប់រយនាក់ បានដើរតាមផ្លូវកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងជំនួយយោធាដល់អ៊ុយក្រែន និងបានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់។

ការតវ៉ាបានចាប់ផ្តើមចេញពីទីលានសាធារណរដ្ឋ ហើយបានលាតសន្ធឹងរហូតដល់ Colosseum។ ក្រុមអ្នកតវ៉ាបានកាន់បដា និងបានស្រែកពាក្យស្លោកនៃ«ការបញ្ឈប់ការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែន»។

អ្នកចូលរួមបាននិយាយថា សង្រ្គាមនឹងមិនឈានដល់សន្តិភាពទេ ប្រសិនបើការផ្គត់ផ្គង់នៅតែបន្ត ហើយការសន្ទនាគួរតែត្រូវបានប្រើដើម្បីស្វែងរកសន្តិភាព។

អ្នកតវ៉ាម្នាក់បាននិយាយថា "ប្រទេសមួយចំនួនបានជ្រើសរើសសង្រ្គាមដើម្បីដោះស្រាយបញ្ហា ប៉ុន្តែយើងចង់រំលឹកឡើងវិញថា សង្រ្គាមនាំមកនូវការខូចខាត និងការស្លាប់។ ហើយប្រទេសដែលពាក់ព័ន្ធនឹងសង្រ្គាមនឹងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច"។

ការតវ៉ាក៏ត្រូវបានធ្វើឡើងក្នុងទីក្រុង Milan ទីក្រុង Florence និង Sicily ក្នុងថ្ងៃតែមួយដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង