Cc time
Cct850x100 1
Itt 0  web banner

រុស្សីព្រមានមហាសេដ្ឋី Elon Musk«ពីរឿងដែលលូកដៃជួយអ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីគំរាមកាត់ផ្តាច់ប្រព័ន្ធការពារផ្កាយរណបរបស់អាម៉េរិក ដោយសារតែការផ្តល់អ៊ីនធឺណិតដល់អ៊ុយក្រែនរបស់កំពូលមហាសេដ្ឋីក្រុមហុន TESLA ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគំរាមកំហែងដោយប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី ជុំវិញការប៉ុនប៉ងរបស់គាត់ដើម្បីផ្តល់សេវាអ៊ីនធឺណិតដល់អ៊ុយក្រែន។ លោក Elon Musk ដែលមានអាយុ ៥០ ឆ្នាំបានប្រើប្រាស់ Starlink ដែលជាតារាផ្កាយរណបជាង ២,០០០ នៅក្នុងគន្លងផែនដីទាប ដើម្បីភ្ជាប់អ៊ីនធឺណិតទៅកាន់ជុំវិញពិភពលោកដើម្បីជួយសម្រួលអ៊ីនធើណេតដល់អ៊ុយក្រែននេះត្រូវបានប្រធានភ្នាក់ងារអវកាសរុស្សីព្រមានជាខ្លាំង។

ដោយឡែកមហាសេដ្ឋីរូបនេះបាននិយាយថា ពួកគេបាន 'ទប់ទល់នឹងការប៉ុនប៉ងលួចចូល និងការគម្រាមកំហែង' ពីជនជាតិរុស្ស៊ីកាលពីខែមេសា ហើយកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ SpaceX លើវិធានការប្រឆាំងរុស្សីលើការឈ្លានពានអ៊ុយក្រែនដោយចំណាយលើគម្រោងផ្សេងទៀត។

ទន្ទឹមនឹងនេះលោក Rogozin ដែលជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី ទើបតែអួតកាលពីម្សិលមិញថារុស្ស៊ីអាចបំផ្លាញប្រទេសណាតូទាំងអស់ 'ក្នុងរយៈពេលកន្លះម៉ោង' ដោយលោកចោទប្រកាន់ Musk ថាបានផ្តល់ឧបករណ៍ Starlink ដល់អ្វីដែលពួកគេហៅថា "កងវរសេនាតូច Nazi Azov" ក៏ដូចជាសាខានៃយោធាអ៊ុយក្រែនផងដែរ។ លោកបន្តថា រុស្សីនឹងកម្ទេចប្រព័ន្ធផ្កាយរណបរបស់សម្ព័ន្ធមិត្ត ណាតូ ទាំងអស់ប្រសិនបើត្រូវបានរងការគំរាមគំហែងណាមួយកើតឡើង៕

Khcct banner

អត្ថបទទាក់ទង