Yearendyearend1140x150

អតិផរណាប្រចាំឆ្នាំរបស់តួកគីឡើងដល់កម្រិតខ្ពស់គឺជិត ៧០ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អតិផរណាប្រចាំឆ្នាំរបស់តួកគីឡើងដល់កម្រិតខ្ពស់គឺជិត ៧០ ភាគរយ ប្រភពរូប៖ ស៊ីស៊ីធីវី

តួកគី៖ អតិផរណាប្រចាំឆ្នាំរបស់ប្រទេសតួកគីបានកើនឡើងដល់ ៦៩.៩៧ ភាគរយ នៅក្នុងខែមេសា ដោយឈានដល់កម្រិតខ្ពស់រយៈពេលពីរទសវត្សរ៍។ នេះបើយោងតាមវិទ្យាស្ថានស្ថិតិតួកគីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃអ្នកប្រើប្រាស់របស់ប្រទេសនេះបានកើនឡើង ៧.២៥ ភាគរយក្នុងមួយខែនៅក្នុងខែមេសា នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយវិទ្យាស្ថាន។ ការកើនឡើងតម្លៃប្រចាំឆ្នាំខ្ពស់បំផុត គឺនៅក្នុងវិស័យដឹកជញ្ជូនដែលមាន ១០៥.៨៦ ភាគរយ។ តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ៨៩.១ ភាគរយ ខណៈដែលតម្លៃគ្រឿងសង្ហារិម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបានកើនឡើង ៧៧.៦៤ ភាគរយ។ ខណៈសន្ទស្សន៍តម្លៃអ្នកផលិតក្នុងស្រុកបានកើនឡើង ៧.៦៧ ភាគរយក្នុងមួយខែជាមួយនឹងការកើនឡើងប្រចាំឆ្នាំ ១២១.៨២ ភាគរយ។

ប្រទេសតួកគីកំពុងទទួលរងនូវវិបត្តិហិរញ្ញវត្ថុដែលមើលមិនឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយប្រាក់លីរ៉ារបស់តួកគីបានបាត់បង់ពាក់កណ្តាលនៃតម្លៃរបស់ខ្លួនកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត កូវីដ១៩។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ដោយជំរុញឱ្យតម្លៃថាមពលឡើងដល់កម្រិតខ្ពស់ថ្មី។

អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា ប្រទេសតួកគីទំនងជានឹងរស់នៅជាមួយនឹងអតិផរណាខ្ពស់ពេញមួយឆ្នាំ ២០២២។ កាលពីថ្ងៃពុធ ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនពាក់កណ្តាល ដែលជាការកត់សម្គាល់ការដំឡើងអត្រាការប្រាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ២០០០។ អ្នកជំនាញនិយាយថា ការដំឡើងអត្រាការប្រាក់អាចនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ភាពចលាចលសេដ្ឋកិច្ចរបស់ប្រទេសតួកគី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង