Cc time
Cct850x100 1
Itt 0  web banner

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺរលាកថ្លើមថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្សាកាតា៖ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងទម្រង់ដ៏អាថ៌កំបាំងនៃជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីដែលកំពុងប៉ះពាល់ដល់កុមារនៅក្នុងប្រទេសមួយចំនួន។

អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោកស្រីវេជ្ជបណ្ឌិត Siti Nadia Tarmizi បានបញ្ជាក់កាលពីថ្ងៃអង្គារថា "ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានបង្កើនការប្រុងប្រយ័ត្នរបស់យើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជំងឺរលាកថ្លើមប្រភេទថ្មីមួយដែលបំផ្លាញជីវិតកុមារយ៉ាងឆាប់រហ័ស" ។ លោកស្រីបានកត់សម្គាល់ថា របាយការណ៍នៃជំងឺនេះបានមកពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី ហើយមិនទាន់មានមូលហេតុណាមួយត្រូវបានកំណត់គិតចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២២មកម្លេះ។ លោកស្រី Tarmizi បន្តថា ការប្រុងប្រយ័ត្នក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានកើនឡើង ដោយសារតែការស្លាប់របស់កុមារបីនាក់ដែលកំពុងទទួលការព្យាបាលដោយសង្ស័យថាមានជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីនៅមន្ទីរពេទ្យ។

ដោយឡែកលោកវេជ្ជបណ្ឌិត Ciptomangunkusuma ក្នុងទីក្រុងហ្សាការតាបានបញ្ជាក់ថាក្មេងបានស្លាប់នៅម៉ោងផ្សេងគ្នាក្នុងរយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី ៣០ ខែមេសា។ លោកបន្តថា៖ «អ្នកជំងឺទាំងបីនាក់នេះត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យក្នុងក្រុងហ្សាការតាខាងកើតនិងក្រុងហ្សាការតាខាងលិច» តែដោយសារករណីធ្ងន់ធ្ងរទើបបណ្តាលឲ្យពួកគេបាត់បង់ជីវិត។

បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតរកមូលហេតុនៃជំងឺរលាកថ្លើមប្រភេទថ្មី ។ ការិយាល័យសុខាភិបាលខេត្ត ហ្សាកាតា ក៏កំពុងធ្វើការស៊ើបអង្កេតរោគរាតត្បាតបន្ថែមទៀតផងដែរ។ លោកស្រី Tarmizi បាននិយាយថា ចាត់វិធានការបង្ការ ដូចជាការលាងដៃ ការធានាម្ហូបអាហារឆ្អិន និងស្អាត ការមិនចែករំលែកឧបករណ៍បរិភោគ ជៀសវាងការប៉ះពាល់ជាមួយមនុស្សឈឺ និងបន្តអនុវត្តអនាម័យជាប្រចាំ។ លោកស្រីក៏បានណែនាំឪពុកម្តាយឱ្យយកកូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ប្រសិនបើពួកគេមានរោគសញ្ញាដូចជា ជម្ងឺខាន់លឿង ឈឺពោះ ក្អួតភ្លាមៗ និងរាគ ទឹកនោមពណ៌តែ លាមកស្លេក ប្រកាច់ និងការថយចុះស្មារតីជាដើម៕

Khcct banner

អត្ថបទទាក់ទង