Cc time
Cct850x100 1
Itt 0  web banner

ពលរដ្ឋស្រីលង្កាបន្តចុះផ្លូវធ្វើបាតុកម្មទាមទារឲ្យមេដឹកនាំចុះចេញពីតំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលរដ្ឋស្រីលង្កាកាន់បដាបាតុកម្ម

កូឡុំបូ៖ ក្រុមហ្វូងបាតុករនៃប្រទេសស្រីលង្កា នៅថ្ងៃអាទិត្យ បានបន្តនាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យមេដឹកនាំប្រទេសនេះចុះចេញពីតំណែង និង ស្វែងរក

យុត្តិធម៌សម្រាប់ជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននៅព្រះវិហារ និងសណ្ឋាគារក្នុងទីក្រុង កាលពីបីឆ្នាំមុន។

ក្រុមបាតុករ រួមទាំងជនរងគ្រោះ និង ក្រុមគ្រួសាររបស់ពួកគេ បានប្រមូលផ្តុំគ្នានៅជិតលេខាធិការដ្ឋានប្រធានាធិបតីដោយកាន់បដា និង អុជទៀនកាន់ទុក្ខដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ក្នុងខួបលើកទីបីនៃការវាយប្រហារនេះ។

ក្នុងអំឡុងពេលនៃការតវ៉ា ក្រុមបាតុករក៏បានទាមទារឱ្យលោកប្រធានាធិបតី Gotabaya Rajapaksa លាលែងពីតំណែងផងដែរ ចំពោះការបរាជ័យរបស់គាត់ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។

ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភាពច្របូកច្របល់នៃការតវ៉ា បានបន្តប្រមូលផ្តុំសន្ទុះនៅក្នុងតំបន់ខ្លះ ក្នុងទីក្រុងកូឡុំបូ។

ប្រជាជនមកពីក្រុមជនជាតិភាគតិច និងសាសនាផ្សេងៗគ្នាបានរួបរួមគ្នាដើម្បីធ្វើបាតុកម្មចំពោះការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច។ អ្នកតវ៉ា Priyanti de Silva បាននិយាយថា៖ «យើងរាល់គ្នាគ្រាន់តែចង់បញ្ចេញសម្លេងនឹងសិទ្ធរបស់ខ្លួនក្នុងការតវ៉ាក្នុងការខ្វះសមត្ថភាពរបស់មេដឹកស្រីលង្ការក្នុងការដឹកនាំប្រទេស” ។ លោកបន្តថា យើងចង់បានសេរីភាព យើងចង់បានសន្តិភាព យើងចង់បានយុត្តិធម៌សម្រាប់អ្នករាល់គ្នា»៕

Khcct banner

អត្ថបទទាក់ទង