Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

ដំណាំស្រូវរដូវវស្សានៅទូទាំងប្រទេសកម្ពុជាសម្រេចបានជាង ៤៨ម៉ឺនហិកតា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជា៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសកម្ពុជាសម្រេចបាន ៤៨៥ ៩៤១ ហិកតា ស្មើនឹង ១៨,៧៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា គិតមកទល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដំណាំស្រូវរដូវវស្សានៅទូទាំងប្រទេសកម្ពុជាសម្រេចបានជាង ៤៨ម៉ឺនហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ២៥១ ០៥២ ហិកតា ស្រូវកណ្តាលចំនួន ១១៩ ២២៣ ហិកតា ស្រូវធ្ងន់ចំនួន ៩៥ ១៦៣ ហិកតា ស្រូវចម្ការចំនួន ៧៨៤ ហិកតា ស្រូវឡើងទឹកចំនួន ១៩ ៧១៩ ហិកតា។

ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ២០៧ ៣៦៣ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៣៧ ៦៨៥ ហិកតា, ដំឡូងមីចំនួន ១៤៧ ៦៨០ ហិកតា សណ្តែកបាយចំនួន ៧ ១៤៩ ហិកតា សណ្តែកដីចំនួន ១ ៤៣១ ហិកតា, សណ្តែកសៀងចំនួន ១១០ ហិកតា និងអំពៅចំនួន ៦ ៦៤៩ ហិកតា ។

ទន្ទឹមនឹងនេះប្រជាកសិករ មួយចំនួនកំពុងប្រមូលផលស្រូវដើមរដូវវស្សាជាបណ្តើរ ជាមួយនឹងការពេញចិត្តចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យនាំ ស្រូវ អង្ករ ចេញពីកម្ពុជាបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: ស្រូវវស្សា
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង