Yearendyearend1140x150

ការដាំដុះស្រូវវស្សាទូទាំងប្រទេសកម្ពុជាមានជិត២លានហិកតា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ កម្ពុជានារដូវវស្សានេះ បានធ្វើការបង្កបង្កើនផលដាំដុះស្រូវវស្សាទូទាំងប្រទេស លើផ្ទៃដីជិត២លានហិកតា។ នេះបើតាម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទលោក វេង សាខន កាលពីថ្ងៃ០១ កក្កដា ឆ្នាំ២០២០។

លោក វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ គិតមកត្រឹម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបាន ១ ៧៩១ ៩៦៤ ហិកត ស្មើនឹង ៦៩,២៤% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកត លើសឆ្នាំមុន ៣៣៧ ៥៩១ ហិកតា។

លោក បានបន្ថែមទៀតថា ការដាំដុះនេះមាន ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហិកតា លើសឆ្នាំមុន ៨៤ ៦៨៥ ហិកតា, ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហិកតា លើសឆ្នាំមុន ២២៤ ៣២២ ហិកតា, ស្រូវធ្ងន់ចំនួន ៣១៤ ៧៩៩ ហិកតា លើសឆ្នាំមុន ២៧ ៧៦៤ ហិកតា, ស្រូវចម្ការចំនួន ១៧ ៦៨២ ហិកតា តិចជាងឆ្នាំមុន ១ ៣២៩ ហិកតា, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហិកតា ។ ទន្ទឹមនឹងនេះ ប្រជាកសិករបានប្រមូលផលស្រូវស្រាលនាដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ១៣ ៨៣៧ ហិកតា និង ទទួលបរិមាណផលសរុបចំនួន ៥៥ ៥០៥ តោន ទិន្នផលគិតជាមធ្យម ៤,០១១ ត/ហិកតា ។

ឯកឧត្តម បានបញ្ជាក់ផងដែរ ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល ៦ខែមកនេះ ឃើញថាមានការកើនឡើងល្អប្រសើរ ជាក់ស្ដែងចំពោះបរិមាណនៃការនាំចេញផលិតផលកសិកម្មសរុប ចំនួនជាង ៤ លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចជា អង្ករ នាំចេញបាន៣៩៧ ៦៦០ តោន និង ស្រូវ បាន៩៨៣ ៥០៨ តោន៕



    

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង