ពលរដ្ឋ-កម្មករ-កម្មការិនីនៅ«មណ្ឌលព្យាបាលកំរិតស្រាលស្រុកអង្គស្នួល» ៣០នាក់ទៀតជាសះស្បើយពីកូវីដ
ខេត្តកណ្ដាល៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៣០ នាក់បន្ថែមទៀត នាល្ងាចថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបានព្យាបាលនៅ«មណ្ឌលព្យាបាលកំរិតស្រាលស្រុកអង្គស្នួល» ឲ្យបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។