ស្រ្តីជាអ្នកជំងឺកូវីដម្នាក់បានទទួលមរណភាពដោយសារ«គ្រោះថ្នាក់ចរាចរណ៍»
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសពីករណីស្លាប់របស់ស្រ្តីជនជាតិខ្មែរម្នាក់ជាអ្នកជំងឺកូវីដ-១៩ មានអាយុ ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិតនៅ «មណ្ឌលព្យាបាលចាក់អង្រែ» ដោយសារ«គ្រោះថ្នាក់ចរាចរ»