រកឃើញអ្នកវិជ្ជមានកូវីដនៅខេត្តស្ទឹងត្រែង០៥នាក់បន្ថែម ក្នុងនោះមានករណីឆ្លងមកពីថៃម្នាក់
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ០៥នាក់ ក្នុងនោះមានករណីមកពីប្រទេសថៃ ០១នាក់, មកពីខេត្តកំពង់ស្ពឺ ០២នាក់ (ជាប្ដីប្រពន្ធនឹងគ្នា) និងមកពីរាជធានីភ្នំពេញ ០២នាក់