Cctimesw1140xh150cm copy

ពុទ្ធបដិមា៣អង្គនៅអង្គរវត្តបានជួសជុលឡើងវិញ ក្រោយខូចដោយទឹកនោមនិងលាមកសត្វ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ព្រះពុទ្ធបដិមាចំនួន៣អង្គបន្ថែមទៀតនៅក្នុងប្រាសាទអង្គរវត្ត ត្រូវបានអាជ្ញាធរជាតិអប្សរា បើកដំណើរការជួសជុលឡើងវិញ។ការជួសផុលនេះ ធ្វើឡើងក្រោយពីពុទ្ធបដិមា៣អង្គនេះរងការខូចខាតដោយសារទឹកហូរច្រោះ មានទឹកនោម និង លាមកសត្វប្រចៀវច្រើន។

លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។

បើតាមលោក សយ សុភារិន្ទ បានប្រាប់ពីមូលហេតុថា ពុទ្ធបដិមា៣អង្គរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និង លាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។

ចំពោះគម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ មានការសហការគាំទ្រគំនិតផ្តួចផ្តើម និង ឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយកាហេងអភិវឌ្ឍ៕

រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា
រូបភាពដោយ អាជ្ញាធរជាតិអប្សរា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង