ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទេ មានតែអ្នករងរបួសយ៉ាងហោចណាស់ មានមនុស្សរងរបួស៤នាក់ (ស្រី០២) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយការប៉ះទង្គិចចំនួន២លើកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូ ទាំងប្រទេសកម្ពុជាបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសសរុបចំនួន០៤នាក់ នៅថ្ងៃទី៤ ខែឧសភានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន២លើក ៕