Cctimesw1140xh150cm copy

ទារកនិងកុមារទទួលបំបៅ«ទឹកដោះគោម្សៅ»ងាយរងគ្រោះដោយសារជំងឺ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កុមារជាច្រើនបានរងគ្រោះដោយសារការបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។ ហានិភ័យការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត អាចបង្កឡើងនូវជំងឺរលាកផ្លូវដង្ហើម និងបង្កឡើងនូវជំងឺរលាកត្រចៀកមានហានិភ័យ ៣-៤ ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។ នេះបើតាមលោកស្រី ស្វាយ សារី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភ​ និងការចិញ្ចឹមទារកនិងកុមារ។

លោកស្រី ស្វាយ សារី បន្តថា ហានិភ័យការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តដូចជា រលាកក្រពះ និងពោះវៀនមានហានិភ័យ ៣-៤ ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។ កើតជំងឺហឺត តឹងច្រមុះរ៉ាំរៃ កើតកន្ទួលប្រតិកម្ម កន្ទាលតាអាក លើស្បែក តាអក។ មានរោគទឹកនោមផ្អែមពីក្មេង។ ឆ្លងរោគបាក់តេរីដែលតម្រូវឲ្យដេកពេទ្យមានហានិភ័យ១០ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។ រលាកស្រោមខួរមានហានិភ័យ៤ដង ខ្ពស់ជាងុកមារបៅទឹកដោះម្តាយ។ ប្រកាច់ដោយកង្វះកាល់ស្យូមមានហានិភ័យ៣០ដង ខ្ពស់ជាងកុមារបំបៅទឹកដោះម្តាយ។

លោកស្រី ស្វាយ សារី បន្ថែមថា ហានិភ័យការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត បង្កឲ្យកើតរោគមហារីកកូនកណ្តុរពីក្មេង។ កើតជំងឺពោះវៀនធំ រលាកពោះវៀនដោយដំបៅ ជំងឺខ្សោយពោះវៀនតូច។ ជំងឹមិនឆ្លង (ធាត់ជ្រុល)។ ពិន្ទុទាបចំពោះតេស្តលើការលូតលាស់ផ្នែកគំនិតបញ្ញានៅអាយុ១៨ឆ្នាំ។ ភាពខុសគ្នានៅក្នុងការលូតលាស់ផ្នែកគំនិតបញ្ញា និងសមត្ថភាពនៅក្នុងការសិក្សានៅអាយុ ៣-៥ ឆ្នាំធៀបនឹងកុមារបានបំបៅដោយទឹកដោះម្តាយ។

បើតាមការសង្គេត កុមារបំបៅដោយទឹកដោះគោម្សៅ មានពិន្ទុទាបជាងចំពោះភាពចាស់ទុំទៅលើតេស្តពីភាពវ័យឆ្លាតនៅអាយុ ៧-៨ឆ្នាំធៀបនឹងកុមារបានបំបៅដោយទឹកដោះម្តាយ។ ការលូតលាស់ប្រព័ន្ធប្រសាទមានការថយចុះ (កង្វះអាស៊ីតខ្លាញ់សារវន្ត)។ ភាពខុសគ្នានៅក្នុងចក្ខុវិញ្ញាណកុមារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង