Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុន ERA CAMBODIA បើកសម្ពោធការិយាល័យកណ្តាលថ្មីនៅអគារ GIA Tower

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុនអចលនទ្រព្យ ERAគឺជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៧២។គិតត្រឹមចុងឆ្នាំ ២០២១ នេះក្រុមហ៊ុន ERAមាន ការិយាល័យចំនួន២២០០ការិយាល័យ នៅ៣៧ប្រទេស ទូទាំង ពិភពលោក និង មានសមាជិកភ្នាក់ងារ អចលនទ្រព្យសរុបប្រមាណ៣៩ ០០០ អ្នក ។

ក្រុមហ៊ុន ERA CAMBODIAបាន ឈាន ជើង ចូល ទីផ្សារ កម្ពុជា នៅ ឆ្នាំ ២០១៨ ដែល ត្រូវបាន នាំយក និង ដឹកនាំ ដោយលោកខន គង្គា ជាអគ្គនាយក នៃក្រុមហ៊ុនផ្ទាល់ ។ក្នុងរយៈពេលប្រហែល ៤ ឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣. ទីតាំងជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១៣០០ អ្នកទូទាំងប្រទេស។គួរបញ្ជាក់ផងដែរ ថាក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេសប្រកបដោយ វិជ្ជាជីវៈ ក្នុង ការបម្រើ សេវាកម្មជាភ្នាក់ងារទិញលក់ និង ធ្វើ ទីផ្សារ សម្រាប់ គម្រោង ខុន ដូ និង អាគារពាណិជ្ជកម្មខ្នាតធំនៅ កម្ពុជា ហើយ ក្រុមហ៊ុនក៏មានទស្សនៈវិស័យក្នុងការពង្រីកសក្តានុពលភ្នាក់ងាររបស់ខ្លួនសម្រាប់ការផ្តល់សេវាកម្មទៅកាន់ប្រទេសនានាក្នុង តំបន់ ផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០២១ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជា រួមមាន ៖ ការិយាល័យកណ្តាល ៖ #G2510 – G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ រាជធានីភ្នំពេញ, ការិយាល័យភ្នំពេញ ៖ #247 ផ្លូវ៥១ កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ការិយាល័យសៀមរាប ៖ ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប ។

ការិយាល័យកណ្ដាលថ្មី របស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិតក្រោមកម្មសិទ្ធផ្ទាល់របស់ ក្រុមហ៊ុនមានលក្ខណៈជា One-Stop Service និងពោរពេញដោយបរិក្ខារសម្បូរបែបក្នុងការបម្រើដល់អតិថិជនភ្នាក់ងារ អចលនទ្រព្យ ERA Cambodia និង អ្នក អភិវឌ្ឍន៍ អចលនទ្រព្យ។បរិក្ខារ ការិយាល័យ កណ្តាល របស់ ក្រុមហ៊ុន ERA Cambodia រួមមានជាអាទិ៍ ដូចជា បញ្ជរទទួលភ្ញៀវកន្លែងតាំង បង្ហាញគម្រោង អចលនទ្រព្យ សាលប្រជុំ និង បណ្តុះ បណ្តាល បន្ទប់ អគ្គនាយក បន្ទប់ ប្រជុំ កន្លែង ទទួលទាន អាហារ រួម នឹងបញ្ឈរសម្រាប់ផ្តល់ការគាំទ្រដល់ ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia ផងដែរ ។

ក្រៅពីការសម្ពោធការិយាល័យកណ្តាល ថ្មីក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់កម្មវិធី ទូរស័ព្ទថ្មី និងទំនើបជាងគេសម្រាប់ វិស័យអចលនទ្រព្យដែលមានឈ្មោះថា ERA KH ។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធី ទូរស័ព្ទផ្តាច់មុខសម្រាប់ភ្នាក់ងារ អចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើប និង ឈានមុខគេ ដោយមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ ដំណើរការបម្រើ សេវាកម្មដល់អតិថិជនបានរហ័ស និង មានប្រសិទ្ធិភាពជាងមុនដោយ ក្រុមហ៊ុនបានសហការ ជាមួយ អ្នកជំនាញ ក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទមកពីប្រទេសអាមេរិក និង ឥណ្ឌា ។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចធ្វើ ការទាញយកកម្ម វិធីពី App Store និង Play Store បាន ។

ព័ត៌មាន ទំនាក់ទំនង

ឈ្មោះ៖ ឡាត់ចាន់ដារ៉ា

តួនាទី៖ នាយកផ្នែកស្រាវជ្រាវ និង វិនិយោគ

លេខទូរស័ព្ទ៖ 092 371 535

អ៊ីម៉ែល៖ [email protected]


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង