Cctimesw1140xh150cm copy

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមផែនការឆ្លើយតបគ្រោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីការត្រៀមផែនការបម្រុងគ្រោះអាសន្ននៅរាជធានីភ្នំពេញ។
រូបភាព៖  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន តាមប្រព័ន្ធអនឡាញ។

បើតាមឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមដោយ អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់ប្រជុំឆ្លងជាមួយក្រុមការងារបច្ចេកទេសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាបន្តបន្ទាប់។

យ៉ាងណាមិញ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើបច្ចុប្បន្នភាពផែនការនេះ ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំឱ្យស្របតាមស្ថានភាពជាក់ស្តែងផងដែរ។

សូមជម្រាបជូនថា កម្ពុជានឹងទទួលរងនូវបម្រែបម្រួលអាកាសធាតុដោយសារតែឥទ្ធិពលព្យុះកម្រិតមធ្យមចាប់ពីថ្ងៃទី១៣ ដល់១៤តុលា រួចនឹងបន្តទទួលរងឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិត ក្នុងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ តុលា និងចុងក្រោយគឺ ទ្រនុងសម្ពាធខ្ពស់ចិននិងរំកិលចុះមកក្រោមមកដល់ភាគខាងជើងនៃប្រទេសចាប់ពីថ្ងៃទី១៨-១៩តុលា។

ទន្ទឹមនឹងនេះ ក្រោមឥទ្ធិពលនៃការផ្លាស់ប្ដូរនេះអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើននៅតំបន់មាត់សមុទ្រ ហើយនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់មាននៅខេត្ត កោះកុង ព្រះសីហនុ កំពត និងកែប ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង