Cctimesw1140xh150cm copy

ខេត្តកណ្ដាល ចាក់វ៉ាក់សាំងការពារកូវីដជូនពលរដ្ឋបាន៩៨.៤៧%

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការចាក់វ៉ាក់សាំងជូនពលរដ្ឋខេត្តកណ្ដាល។
រូបភាព៖ អភិបាលខេត្តកណ្ដាល 

កណ្ដាល៖ គិតត្រឹមថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១នេះ ខេត្តកណ្ដាល សម្រេចការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង បានចំនួន៩៨.៤៧% នៃផែនការសរុប ៨៦៥,៩១៥ នាក់។

បើតាម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល សម្រេចបានលទ្ធផលខ្ពស់ នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

បើតាមឯកឧត្តមអភិបាលខេត្ត គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់បានចំនួន ៨៥២,៦៣៣ នាក់ ស្មើ ៩៨.៤៧% នៃផែនការសរុប ៨៦៥,៩១៥ នាក់។

ទន្ទឹមនឹងនេះ ពលរដ្ឋដែលពុំទាន់បានចាក់ចំនួន ១៣,២៨២ នាក់ ស្មើ ១.៥៣ %។ ដោយឡែក កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ១៤៣,៣៨០ នាក់ ស្មើ ៩៩.៦៧% នៃផែនការសរុប ១៤៣,៨៥៩ នាក់។ ក្នុងនោះ កុមារមិនទាន់បានចាក់ ចំនួន ៤៧៩ នាក់ ស្មើ ០.៣៣%។

ដោយឡែក ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់ដូសទី១ រួចចំនួន ៩៩៦,០១៣ នាក់ ស្មើ៩៨.៦៤% នៃផែនការសរុប ១,០០៩,៧៧៤ នាក់ ដោយក្នុងនោះ អ្នកពុំទាន់បានចាក់ចំនួន ១៣,៧៦១ នាក់ ស្មើ ១.៤% រួមមានស្រ្តីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗក្នុងពេលយុទ្ធនាការ និងអ្នកមានជំងឺដែលមិនអាចចាក់បាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង