ភ្នំពេញ៖ ក្រោយពីបើកទទួលថវិកាពីសប្បុរសជនកាលពីថ្ងៃទី ២៨ សីហា ឆ្នាំ២០២១មក គិតត្រឹមម៉ោង១១ថ្ងៃទី ៣ កញ្ញានេះ ក្រុមការងារសារព័ត៌មានស៊ីស៊ីថាមស៍ បានទទួលថវិកាពីសប្បុរសជនចំនួន២៨២នាក់ សរុបចំនួន ២៥៧៥.៦៣ ដុល្លារ សំរាប់ ឧបត្តម្ភជូន«ឣ្នកវាយថ្ម»លោកអ៊ួន សល់។
ស៊ីស៊ីថាមស៍សូមអរគុណសប្បុរសជនទាំងអស់ដែលបានទុកចិត្តលើស្ថាប័នព័ត៌មានយើង។ស៊ីស៊ីថាមស៍ បិទឈប់ទទួលថវិកាពីសប្បុរសជន ចាប់ពីម៉ោង ៥ល្ងាចថ្ងៃទី ៣ កញ្ញានេះ ។ នៅថ្ងៃទី ៤ កញ្ញានេះ ក្រុមការងារស៊ីស៊ីថាមស៍នឹងធ្វើដំណើរទៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាំយកថវិការរបស់សប្បុរសជនទៅប្រគល់ជូនលោកអ៊ួន សល់ ។
ហើយសប្បុសរសជនទាំងអស់អាចចូលមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីដែលក្រុមការងារស៊ីស៊ីថាមស៍រៀបចំជូននៅខាងក្រោម៖