
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចំនួន២៦៤នាក់ បានបញ្ជូនមកកម្ពុជាវិញ។ ការវិលត្រឡបមកនេះ គឺបានអន្តរាគមន៍ពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងអាជ្ញាធរថៃ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម កុយ គួង បានឱ្យដឹងថា ការបញ្ជូនពលករខ្មែរចំនួន២៦៤នាក់ មកកម្ពុជាវិញនេះ គឺឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋដែលបានស្នើសុំ និងមានបំណងវិលត្រឡប់មកកម្ពុជាវិញ។
ឯកឧត្តមបន្តថា ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៏ជាមួយអាជ្ញាធរថៃ និងជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗក្នុងប្រទេសសរុបចំនួន២៦៤នាក់ទៅកម្ពុជាវិញតាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពជាទទួល និងចាត់ការតាមនិតិវិធីសុខាភិបាលដើម្បីការពារជំងឺកូវីដ១៩។