Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អភិបាលស្រុកជលគិរីកោះហៅ«អ្នកព័ត៌មាន២រូប»ចូលបំភ្លឺពាក់ព័ន្ធផ្សាយជេរប្រមាថ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖រដ្ឋបាលស្រុកជលគិរី នៅថ្ងៃទី ១៦ កក្កដានេះ បានចេញលិខិតអញ្ជើញ លោក កង ចេស្តា អគ្គនាយកទូរទស្សន៏អនឡាញ រស៊ីបូព៌ា លោកនាយកគេហ៏ទំព័រ រស្មីនាគមាស លោកម្ចាស់គណនីហ្វេសបុក សម្លេងប្រជាពលរដ្ឋ ឱ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានជាការប្រមាថ អសីលធ៌ម។

យោងតាមលិខិតអញ្ជើញរដ្ឋបាលស្រុកជលគិរី បានអះអាងថា ក្នុងរយៈពេលប្រមាណ២សប្តាហ៏កន្លងមកនេះ ទូរទស្សន៏អនឡាញ រស្មីបូព៌ាគេហ៏ទំព័ររស្មីនាគមាស គណនីហ្វេសបុក សម្លេងប្រជាពលរដ្ឋ បានផ្សព្វផ្សាយព័ត៌មានជាការប្រមាថ អសីលធ៌ម មើលងាយកិត្តិយស សេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាស្រុកជលគិរី និងផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតទាំងអស់ ក្នុងគោលបំណងញុះញង់ កំហឹងប្រជាពលរដ្ឋ ប្រឆាំងរដ្ឋអំណាចស្រុក និងមានចរិកលក្ខណៈបំពុលបរិយាកាសសង្គមឲ្យវឹកវរក្នុងស្រុកជលគិរីទាំងមូល។

បើតាមលិខិតដដែល ដើម្បីឲ្យប្រជាពលរដ្ឋ សាធារណជន ទូទៅក្នុងស្រុកដលគិរី ខេត្តកំពង់ឆ្នាំង ក៏ដូចប្រជាពលរដ្ឋ សាធារណជន ទូទាំងប្រទេស បានយល់ច្បាស់ពីព័ត៌មានពិតច្បាស់ការណ៍ រដ្ឋបាលស្រុកជលគិរី សូមអញ្ជើញ លោក កង ចេស្តា អគ្គនាយក ទូរទស្សន៍អនឡាញ រស៊ីបូព៌ា លោកនាយកគេហ៏ទំព័រ រស៊ីនាគមាស លោកម្ចាស់គណនីហ្វេសបុក សម្លេងប្រជាពលរដ្ឋ មកជួបជុំជាមួយរ រលោកអភិបាលស្រុក ក្រុមការងារស្រុក ដោយអង្គុយទល់មុខគ្នា លើកយកបញ្ហា រឿងរ៉ាវទាំងឡាយដាក់លើតុ បង្ហាញឯកសារ ភស្តុតាង បំភ្លឺ បកស្រាយរ ពិភាក្សា ជាមួយគ្នាឲ្យបានច្បាស់លាស់ ។ 

រដ្ឋបាលស្រុកជលគិរីខេត្តកំពង់ឆ្នាំង សង្ឃឹមជឿជាក់លើ លោកអគ្គនាយកទូរទស្សន៏អនឡាញ រស្មីបូព៌ា លោកនាយក គេហ៏ទំព័រ រស្មីនាគមាស លោកម្ចាស់គណនីហ្វេសប៊ុក សម្លេងប្រជាពលរដ្ឋ អញ្ជើញចូលរួមកុំបីអាក់ខាន បើសិនជាអស់លោក ពិតជាអ្នកសារព័ត៌មាន មានក្រមសីលធ៌មវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានត្រឹមត្រូវ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានរំលឹកដាស់តឿនអ្នកសារព័ត៌មានថា “សូមកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត - ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជលគិរី
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង