Cctimesw1140xh150cm copy

បុរសម្នាក់រងការចោទថាបាន«ដុតផ្ទះ»សម្លាប់ប្រពន្ធ កូនខ្លួនឯងទាំងអស់៥នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១២ ឧសភានេះ បានចោតបុគ្គលឈ្មោះ នុន សារ៉េត ពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

បន្ទាប់ពីសមត្ថកិច្ចបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥ សមត្ថកិច្ចបានចាប់អារម្មណ៍ថា មានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការបន្ទាប់ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ។

ក្រុមអ្នកជំនាញ បានចាត់ទុកឃាតកម្មនេះ គឺជាអំពើដ៏ឃោឃៅមួយ។បច្ចុប្បន្នជនល្មើសបានផ្តល់នូវចម្លើយមួយចំនួន ហើយអាជ្ញាធរមានភស្តុតាងជាច្រើន ដើម្បីគាំទ្រការចោតប្រកាន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ឃាតកម្ម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង