កំពង់ស្ពឺ៖ យោងតាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា កម្មការិនីជនជាតិខ្មែរមួយរូប មានអាយុ ៣០ឆ្នាំ នៅខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ យប់ម៉ោង៩ និង៤៥នាទី។
ក្នុងលិខិតដដែល បានបញ្ជាក់ថា ស្រ្តីជាកម្មការិនីដែលបានបាត់បង់ជីវិតនោះ វ័យ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ហើយ សពត្រូវបានចាត់ចែង បញ្ជូនទៅបូជានៅ«វត្តសំបួរ»។
