Cctimesw1140xh150cm copy

ស.ស.យ.ក ដាក់ឱ្យដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យាបង្រៀនពីចម្ងាយដល់សិស្សានុសិស្សទី១ដល់ទី១២

យុវជន
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហព័ន្ធសហភាពកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងសអប់រំ យុវេជន និងកីឡា និងក្រុមហ៊ុន A.Z.E​​ Innovation Tech Co.,LTD បានដាក់ឱ្យអនុវត្តនូវកម្មវិធីដោយប្រើប្រាស់ «បច្ចេកវិទ្យាប្រើប្រាស់ពីចម្ងាយ» ជូនសិស្សានុសិស្សពីថ្នាកើទី១ដល់ទី១២ រៀនសូត្រដោយឥតគិតថ្លៃនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាប់ផ្តើមដាក់ឱ្យចូលវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រិះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈនិងឯកជនទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលមកពីមេរោគកូវីដ១៩ និងផ្តល់ឱ្យសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយចំណេះដឹង សមធម៌ និងគុណភាព តាមប្រព័ន្ធអនឡាញ App E-School Cambodia រយៈពេលពេញ១ឆ្នាំ ២០២០នេះ ដែលនឹងផ្តល់អត្ថប្រយោជន័ជាច្រើនសម្រាប់សិស្ស។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង