ចិន៖ ទាហានជាង២៦០នាក់នៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី១១ ខែមីនា បានចេញដំណើរពីខេត្តYunnan ប្រទេសចិនមកកម្ពុជា ដើម្បីចូលរួមសមយុទ្ធនាគមាស ឆ្នាំ២០២០។
កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រ កងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត។