ភ្នំពេញ៖ពលការិនីខ្មែរ១១នាក់ និងទារិកា១នាក់ធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងបញ្ជូនមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាចនេះ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា "ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីពលករ ពលការិនីខ្មែរចំនួន១១នាក់ និង ទារិកា១នាក់ ដែល បានមកធ្វេីការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាច" ។
ការបញ្ជូននេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕