Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេចហ៊ុន សែនហាមមន្ត្រីកុំឱ្យយកប្រពន្ធចូលក្នុងការិយាល័យការងារ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានហាមមន្ត្រីទាំងអស់កុំឱ្យយកប្រពន្ធមកឡូកឡុំក្នុងការរិយាល័យការងារ។ការហាមនេះ ដោយសម្តេចពន្យល់ថា វាមិនគប្បីភ្នែករបស់មន្រ្តី និងអ្នករួមការងារទេ។

ថ្លែងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែមករានេះសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កុំឱ្យប្រពន្ធចូលផ្ដេសផ្ដាស ក្នុងជីវិតការងារជាង៤២ឆ្នាំនេះ ភរិយាសម្ដេចមិនដែលចូលការិយាល័យ និង មើលឯកសារណាមួយ ឬសូម្បីតែអើតមើល លើកឡែងតែមានឯកសារជ្រុះទើបគាត់រើសទុកឱ្យ។

សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា ការរិយាល័យការងារគួរណាមិនឱ្យភរិយាចូលមកដឹងឮ ឬមកលូកឡំនៅកន្លែងការងារនោះទេ។

សម្ដេចមានប្រសាសន៍ថា៖«ភរិយាខ្ញុំ គាត់មិនដែលមើលឯកសារប្ដីម្ដងណាឡើយ បើការិយាល័យខ្ញុំវិញតាំងពីធ្វើរដ្ឋមន្រ្តីការបរទេស រហូតមកដល់ពេលនេះ គាត់មិនដែលចូលសោះ ទោះបើចូលក៏គាត់ចូលត្រឹមតែរង់ចាំប៉ុណ្ណោះ»។

សម្តេចបន្ថែមថា មន្រ្តីណាដែលឱ្យប្រពន្ធចូលការិយាល័យផ្ដេសផ្ដាស ឬមកពាក់ព័ន្ធនិងការងារ សុទ្ធតែប៉ះពាល់ដល់ការងារទាំងអស់ មែនទែនទៅមិនចាំបាច់យកប្រពន្ធមកលើករាសីទេ គឺមនុស្សគ្រប់គ្នាមានអ្នកការពាររៀងខ្លួនហើយ។

សម្ដេចសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតគឺប្រសិទ្ធភាពការងារ ទោះបីអាគារល្អយ៉ាងណា ក៏មិនទៅមុខដែរ។ សម្ដេចជឿជាក់ថា ក្រសួងសាធារណៈនិងធ្វើកំណែទម្រង់បានល្អ និងគួរធ្វើបន្ត និងលើកទឹកចិត្តឱ្យមន្រ្តីតាមជំនាញបន្តធ្វើការងារនេះបន្តទៀត។ បើមានកន្លែងធ្វើការងារល្អហើយ ត្រូវធ្វើការងារឱ្យល្អ និងមានប្រសិទ្ធភាពឱ្យល្អជាងនេះទៅទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: សម្ដេច
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង