Swift cc time

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក នឹងជម្រុះយោធា ២០% ផ្តោតទៅលើអ្នកធាត់ខ្លាំង ប្តូរភេទ ទុកពុកចង្ការ មានចរិតចម្លែក ខ្សោយស្មារតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth)

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានប្រកាសផ្លូវការពីផែនការកាត់បន្ថយចំនួននាយទាហានជាន់ខ្ពស់ (ថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី) ចំនួន ២០% ព្រមទាំងបានរិះគន់យ៉ាងក្លាំងក្លាលើគោលនយោបាយចម្រុះ និងមនោគមវិជ្ជាសង្គមសម័យថ្មី នៅក្នុងមន្ទីរបញ្ចកោណ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកែប្រែទម្រង់យោធានៅមូលដ្ឋានកងម៉ារីន Quantico រដ្ឋ Virginia។

ថ្លែងទៅកាន់ទាហានថ្នាក់ក្រោម លោក ហេកសេត បានបញ្ជាក់យ៉ាងដាច់អហង្ការថា កងទ័ពអាម៉េរិកលែងជាស្ថាប័នដែលផ្តោតលើមនោគមវិជ្ជាសង្គមទៀតហើយ ដោយនឹងមានការកាត់បន្ថយចំពោះទាហាន ធាត់ខ្លាំង ប្តូរភេទ ទុកពុកចង្ការ មានចរិតចម្លែក ខ្សោយស្មារតី ឬប្រកាន់គំនិតជ្រុលនិយម ហើយនេះនឹងបើកផ្លូវឲ្យអ្នកចម្បាំងពិតប្រាកដ ដែលមានវិន័យ សមត្ថភាពប្រយុទ្ធ និងការត្រៀមខ្លួនជាស្រេចប៉ុណ្ណោះក្នុងការបម្រើក្នុងជួរកងទ័ព។ លោកក៏បានបដិសេធរបាយការណ៍សារព័ត៌មានដែលថាស្មារតីទាហានកំពុងធ្លាក់ចុះ ដោយលើកយកការរក្សាទាហានបានរហូតដល់ ៨០% នៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln មកធ្វើជាភស្តុតាងបញ្ជាក់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិរូបនេះក៏បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗមួយចំនួនទៀត រួមមានការបង្កើតក្រុមប្រឹក្សាថ្មីដើម្បីសិក្សាអំពី អនាគតនៃសង្គ្រាម ដោយមានការចូលរួមពីមហាសេដ្ឋី Elon Musk, លោក Palmer Luckey (ស្ថាបនិកក្រុមហ៊ុន Anduril) និងអតីតប្រធានសភា លោក Newt Gingrich។ បន្ថែមពីនេះ មន្ទីរបញ្ចកោណនឹងកាត់បន្ថយការពឹងផ្អែកលើសាកលវិទ្យាល័យ Ivy League (ដូចជា Harvard និង Princeton) ដែលលោកចោទថាជា រោងចក្រផលិតគំនិតមនោគមវិជ្ជាសង្គមសម័យថ្មី ហើយងាកទៅចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលមានតម្លៃបែបអភិរក្សនិយម និងសាកលវិទ្យាល័យរដ្ឋផ្សេងទៀត ដូចជា សាកលវិទ្យាល័យ Liberty, Hillsdale, Louisiana State, Mississippi និង Tuskegee វិញ៕

Khcct banner

អត្ថបទទាក់ទង