Img 1426
Swift cc time

មេរោគព្រូនថ្លើមក្នុងបុកល្ហុង«ប្រហុកឆៅ»ឆ្លងនិស្សិតថៃជាង ៤ពាន់នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មហាសារ៉ាខាម៖ និស្សិតឆ្នាំទី១ របស់សាកលវិទ្យាល័យមហាសារ៉ាខាម ចំនួនជាង ៤,២០០នាក់ ត្រូវបានតេស្តរកឃើញលទ្ធផលវិជ្ជមានឆ្លងមេរោគព្រូនថ្លើម (Liver fluke) ខណៈនិស្សិតឆ្នាំទី១ ចំនួន ៣៨០នាក់ផ្សេងទៀត នៅសាកលវិទ្យាល័យរាជផាត់ មហាសារ៉ាខាម (Rajabhat Mahasarakham University) ក៏ត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះដូចគ្នា។ នេះបើយោងតាមមន្ត្រីសុខាភិបាលខេត្តមហាសារ៉ាខាម ប្រទេសថៃបានប្រកាសកាលពីថ្ងៃ ៦ កក្កដា ក្រោយពីធ្វើការពិនិត្យសុខភាពនិស្សិត។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត អភិបាលខេត្តមហាសារ៉ាខាម លោក ជុំភីត ដេឆារ៉ាត់ (Chumpit Decharat) បានចេញបញ្ជាឱ្យចុះត្រួតពិនិត្យតាមបណ្តាហាងលក់បុកល្ហុង (Som Tam) នានាភ្លាមៗ បន្ទាប់ពីមន្ត្រីជំនាញបានសន្និដ្ឋានថា ការរីករាលដាលនៃមេរោគព្រូនថ្លើមនេះ អាចជាប់ពាក់ព័ន្ធច្រើនទៅនឹងការប្រើប្រាស់ «ប្រហុកទឹក ឬប្រហុកផ្អាប់ឆៅ» (Plara) ដែលមានផ្ទុកពងព្រូនថ្លើម។ លោកជំរុញឱ្យមានការប្រើប្រាស់ប្រហុកដែលបានចម្អិនឆ្អិនត្រឹមត្រូវ និងរៀបចំចេញលិខិតបញ្ជាក់ស្តង់ដារសុវត្ថិភាពសម្រាប់ហាងណាដែលអនុវត្តតាមការណែនាំ។

ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារខេត្តមហាសារ៉ាខាម នឹងចាប់ផ្តើមយុទ្ធនាការអប់រំផ្សព្វផ្សាយតម្រង់ទិសដៅទៅលើក្រុមកូនសិស្ស និស្សិត និងអាជីវករលក់ដូរចំណីអាហារ ដើម្បីលើកកម្ពស់ការរៀបចំម្ហូបអាហារប្រកបដោយសុវត្ថិភាព និងការផ្លាស់ប្តូរទម្លាប់ទទួលទានឱ្យមានអនាម័យខ្ពស់ជាងមុន។

មន្ត្រីសុខាភិបាលថៃ បានព្រមានថា ការឆ្លងមេរោគព្រូនថ្លើមដោយមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចបង្កើនហានិភ័យខ្ពស់ឈានទៅកើត «ជំងឺមហារីកបំពង់ទឹកប្រមាត់» (Bile duct cancer) ក្នុងរយៈពេល ១៥ ទៅ ២០ឆ្នាំខាងមុខ៕

Khcct banner

អត្ថបទទាក់ទង